មនុស្សសម្រុកចាកចេញពីទីក្រុង ហូជីមិញដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សជាច្រើន បានសម្រុកចាកចេញពីទីក្រុងហូជីមិញ ដើម្បីវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ មុនពេលវិធានការគម្លាតសង្គមត្រូវបានអនុវត្ត នៅថ្ងៃចន្ទនេះ។អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat មានមនុស្សច្រើនកុះករកាលពីថ្ងៃអាទិត្យ បន្ទាប់ពីប្រធានគណៈកម្មាធិការប្រជាជនក្រុង បានប្រកាសថា រយៈពេល១៥ថ្ងៃនៃវិធានការគម្លាតសង្គម នឹងចាប់ផ្តើមនៅម៉ោងសូន្យពីថ្ងៃចន្ទនេះទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកធ្វើដំណើរ បានសម្រុកទៅទិញសំបុត្រយន្តហោះនៅចុងក្រោយ បើទោះបីជាឡើងថ្លៃក៏ដោយ។តំណាងក្រុមហ៊ុន Bamboo Airways បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវបន្ថែមជើងហោះហើរថ្មីចំនួន២ជើង ទៅកាន់ទីក្រុងហាណូយកាលពីយប់ថ្ងៃអាទិត្យ។

កៅអីសម្រាប់ជើងហោះហើរផ្សេងទៀតទៅកាន់ទីក្រុង Da Nang ភាគកណ្តាល, ខេត្ត Khanh Hoa ភាគខាងត្បូងនិងខេត្ត Quang Ngai ភាគកណ្តាលក៏លក់ដាច់អស់ដែរ។

លោក Dang Ngoc Cuong នាយកស្តីទីអាកាសយានដ្ឋាន Tan Son Nhat បានប្រាប់កាសែត Tuoi Tre ថា រាល់ជើងហោះហើរទាំងអស់ បានដំណើរការជាធម្មតាកាលពីថ្ងៃអាទិត្យ។

ទោះបីជាយ៉ាងណាក៏ដោយ ចំនួនជើងហោះហើរ អាចត្រូវបានកែតម្រូវនៅប៉ុន្មានថ្ងៃខាងមុខ ដោយសារតែការធ្លាក់ចុះនៃតម្រូវការធ្វើដំណើរ។

មនុស្សជាច្រើនទៀត ដែលមកពីខេត្តនានាក្បែរទីក្រុងហូជីមិញ ក៏បានប្រញាប់ប្រញាល់ចាកចេញតាមឡានក្រុង ឡានតូចៗឬម៉ូតូផងដែរ។

ក្នុងអំឡុងពេលនៃវិធានការគម្លាតសង្គម១៥ថ្ងៃ ទីក្រុងទាំងមូលត្រូវអនុវត្តតាមវិធានការដ៏តឹងរ៉ឹងក្រោមបទបញ្ជាលេខ១៥របស់នាយករដ្ឋមន្រ្តី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រមូលផ្តុំមនុស្សលើសពីប្រាំនាក់ នៅខាងក្រៅអគារការិយាល័យ សាលារៀននិងមន្ទីរពេទ្យក៏ដូចជាការប្រជុំជាមួយមនុស្សច្រើនជាង២០នាក់ នៅក្នុងបន្ទប់តែមួយ​ ក៏ត្រូវបានហាមឃាត់ផងដែរ។

ប្រជាជនគួររក្សាចម្ងាយសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ នៅតាមទីសាធារណៈខណៈអាជីវកម្មនិងសេវាកម្មដែលមិនចាំបាច់ នឹងនៅតែបន្តបិទទ្វារ។

គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃចន្ទ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងកូវីដចំនួន ៧,២៣៦ករណី ជាសះស្បើយ២,៩៥០នាក់និងស្លាប់ ៤៧នាក់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.