តេីប្រទេសជប៉ុនរកឃេីញអ្វីបានជាច្រានចោលការ ចា ក់ វ៉ា ក់ សាំ ង កា រ ពា រ ជំ ងឺ កូ វី ដ ១៩បែបនេះទាំងស្របពេលពិភពលោកកំពុងតែជួបនៅបញ្ហានៃ ជំ ងឺ នេះ

កាសែត Yomiuri បានចុះផ្សាយនៅថ្ងៃអាទិត្យទី៦ ខែមិថុនានេះថា វ៉ាក់សាំងកូវីដ ជាង៧,០០០ដូស ត្រូវបានបោះចោលក្នុងប្រទេសជប៉ុន
ដោយសារតែការធ្វេសប្រហែស ស្របពេលប្រទេសជប៉ុន កំពុងប្រឹងប្រែងចាក់ថ្នាំបង្ការដល់ប្រជាជនរបស់ខ្លួន ក្នុងរលកទី៤នៃវីរុសកូរ៉ូណា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ទីរពេទ្យនិងមជ្ឈមណ្ឌលចាក់វ៉ាក់សាំងធំៗ មួយកន្លែងៗ បានបោះចោលវ៉ាក់សាំង Pfizer ប្រហែល១,០០០ដូស
ដោយសារតែវាត្រូវបានគេរក្សាទុកនៅក្នុង សីតុណ្ហភាពក្តៅ បណ្តាលឲ្យខូច ខណៈ១២ដូសត្រូវបានបោះចោលនៅមន្ទីរពេទ្យមួយក្នុងទីក្រុងតូក្យូ ដោយសារមានកម្រិតល្បាយរាវជ្រុល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ទីរពេទ្យជាតិ Omuta នៅខេត្តភាគនិរតី Fukuoka បានធ្វើការសុំទោសនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា
“យើងសោកស្តាយយ៉ាងខ្លាំង ដែលត្រូវបោះចោលវ៉ាក់សាំងដ៏មានតម្លៃ ដោយសារតែការគ្រប់គ្រងមិនត្រឹមត្រូវរបស់យើង នៅពេលដែលមានមនុស្សជាច្រើនចង់ចាក់វ៉ាក់សាំង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងរយៈពេលតិចជាង៥០ថ្ងៃមុនការចាប់ផ្តើមនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុនបានចាក់វ៉ាក់សាំងប្រហែល ៩ភាគរយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ដល់ប្រជាជនរបស់ខ្លួនយ៉ាងហោចណាស់មួយដូស ដែលនេះជាយុទ្ធនាការចាក់វ៉ាក់សាំងដ៏យឺតមួយ ក្នុងចំណោមបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីក្រុងតូក្យូ កំពុងស្ថិតនៅក្រោមវិធានការដាក់ក្នុងគ្រាអាសន្នដោយសារជំងឺកូវីដ-១៩ រួមជាមួយតំបន់ចំនួន៨ផ្សេងទៀត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.