ចាក់វ៉ាក់សាំងរួច អត់ទាន់បានកាត ឥឡូវក្រសួងចេញបញ្ជាក់ប្រាប់ច្បាស់ៗ ពេល និងកន្លែង ត្រូវទៅយក

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKPនាពេលថ្មីៗនេះបានបង្ហោះពីសេចក្ដីជូនដំណឹងមួយរបស់ក្រសួងការពារជាតិ ស្តីពីការចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ជូនប្រជាពលរដ្ឋចំនួន ០៦ខណ្ឌ ក្នុងរាជធានីភ្នំពេញ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្ដីប្រកាសដដែលបានឱ្យដឹងថា ប្រជាពលរដ្ឋដែលបានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទីពីររួចហើយតែពុំទាន់បានទទួលប័ណ្ណចាក់វ៉ាក់សាំងនៅឡើយ អាចមកទទួលយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតបង់ប្រាក់នោះទេ គ្រាន់តែភ្ជាប់ជាមួយនឹងលិខិតចាក់វ៉ាក់សាំងផ្ទាល់ខ្លួន និង ធ្វើការទំនាក់ទំនងជាមួយកងឯកភាពនៃកងយោធពលខេមរភូមិន្ទ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសេចក្ដីប្រកាស ការចែកបណ្ណលើកនេះនឹងចែកទៅដល់ប្រជាពលរដ្ឋដែលបានចាក់ដូសទីពីររួច មានមូលដ្ឋាននៅសង្កាត់ចំនួន ៤៧ ខណ្ឌចំនួន ៦ ក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់រហូតដល់ចប់ជាស្ថាពរ ដោយអាចទំនាក់ទំនងរៀងរាល់ម៉ោងធ្វើការងារ និងតាមរយៈទូរស័ព្ទទំនាក់ទំនង ដូចមានក្នុងតារាងនៅក្នុងសេចក្ដីប្រកាសនេះ៖

Comments are closed, but trackbacks and pingbacks are open.