តស៊ូជាមួយគ្នាជាង១០ឆ្នាំ ទើបរៀបការបានប៉ុន្មានខែសោះ ប្រទះឃើញស្វាមីដេកស្ដូកក្នុងបន្ទប់ទឹក
ស.ពបុរសម្នាក់ ត្រូវបានគេប្រទះឃើញដេ-កស្លា-ប់នៅក្នុងបន្ទប់ទឹកខាងក្រោមផ្ទះ ទាំងពុំមានសាច់ញាតិ ឬបងប្អូនណាឃើញ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលាឡើយ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅរសៀលថ្ងៃទី២ សីហា ឆ្នាំ២០២១ ភ្នំពេញ។
តាមប្រភពពីសាច់ញាតិបានបញ្ជាក់ថា ជនរងគ្រោះប្រហែលជាខ្យល់គរ ងងឹតមុខ ព្រោះឃើញដួ-លនៅក្នុងបន្ទប់ទឹកមានអាការៈស្លេកស្លាំងអស់ទៅហើយ ហើយជនរងគ្រោះក៏មានជំងឺលើសឈាមប្រចាំកាយដែរ។ អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែសង្វេគចិត្ត អាណិតអាសូរទៀតនោះ ជនរងគ្រោះទើបរៀបការប្រហែលជា ៥ ទៅ ៦ ខែប៉ុណ្ណោះ ខណៈពេលនេះកំពុងស្រលាញ់ប្រពន្ធខ្លាំងទៀតផង។
ចំណែកបងប្អូនសាច់ញាតិ និងភរិយា បានត្រឹមសម្រក់ទឹកភ្នែក ជូនដំណើរស.ពជាលើកចុងក្រោយតាមប្រពៃណីទំនៀមទម្លាប់។ ក្នុងនោះក៏មានឃើញគណនីហ្វេសប៊ុករបស់មិត្តភ័ក្ដិ បងប្អូន បង្ហោះសារបងញ្ចេញអារម្មណ៍សោកស្ដាយ អាឡោះអាល័យ រំលែកទុក្ខ និងគាស់កកាយអនុស្សាវរីយ៍ធ្លាប់មានជាមួយគ្នាជាច្រើនមកផងដែរ។
គណនីហ្វេសប៊ុកឈ្មោះ SaVa JetSmos បានបង្ហោះរូបថតសារភ្ជាប់ខ្លឹមសារថា៖ «សុំទោសបងថ្លៃ ប្អូនមិនទាន់ដង្ហើមបងទេ បងលាប្អូនរហូតហើយ សូមឲ្យបងទៅកាន់សុគតិភព មានជាតិក្រោយសូមឲ្យបងអាយុវែង កុំឲ្យដូចជាតិនេះទៀត ស្រណោះណាស់ ម្ហូបអាហារធ្វើឲ្យប្អូនញុាំរាល់ថ្ងៃ»។
Nith Make Up៖ «ហេតុអីក៏បងស្រីខ្ញុំអភ័ព្វម្លេះ កំព្រាឪពុកម្តាយតាំងពីតូចដល់ពេលមានគ្រួសារ រៀបការមិនទាន់បានប៉ុន្មានផងត្រូវប្តីស្លាប់ចោលទៀត។ ជាងដប់ឆ្នាំហើយ ទម្រាំតស៊ូបានរៀបការទេីបតែបាន ៦ខែ គ្រាន់តែគាត់មិនទាន់មានកូន។ ប្រពន្ធគាត់គិតតែពីយំរហូត អាណិតគាត់ណាស់ តែមិនដឹងថាជួយរំលែកយ៉ាងណា»។
លោក សុខ ចាន់រស្មី បានរៀបរាប់ហេតុការណ៍លម្អិតថា វេលាម៉ោង 1,30 នាទីថ្ងៃត្រង់ មានករណីចូលក្នុងបន្ទប់ទឹករអិលជើងដួលបោ-កក្បាលស្លាប់ ប្អូនមានឈ្មោះ កូយ សុវណ្ណារ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ ប្រពន្ធឈ្មោះ ធឿនថាវី ត្រូវបងថ្លៃកូនប្រសារខ្ញុំ រស់នៅភូមិកណ្តាល ស្លាប់ប្រហែលជាខ្យល់គរ ព្រោះដួ-លក្នុងបន្ទប់ទឹក ហួសចិត្ត ស្រស់ស្រស់យ៉ាងនេះ»៕ អត្ថបទ៖ ជាតិបុត្រ
Comments are closed, but trackbacks and pingbacks are open.