ថែសុខភាពផង! ចាប់ពីស្អែក កម្ពុជា អាចមានភ្លៀងធ្លាក់ នៅតំបន់ទាំងនេះ
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២-៨ ខែមីនា ឆ្នាំ ២០២២ ឱ្យបានដឹងថា ក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ កម្ពុជា នឹងទទួលនូវឥទ្ធិពលដូចតទៅ ៖
-ពីថ្ងៃទី ២-៤ ខែមីនា ឥទ្ធិពលនៃជ្រលងសម្ពាធទាប ដែលរុញពីក្រោមឡើងលើ មកពីមហាសមុទ្រឥណ្ឌា និងឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ។
-ពីថ្ងៃទី ៥-៨ ខែមីនា ឥទ្ធិពលនៃសម្ពាធទាប ដែលកើតឡើងនៅលើប្រទេសកម្ពុជា និងថៃ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
– អាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ។
២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៦ °C
– អាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
– អាចមានភ្លៀង លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅបង្គួរ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
Comments are closed, but trackbacks and pingbacks are open.