ក្រោយមេឲ្យលុបបទ «Are you Ok?» តារាចម្រៀង តន់ ចន្ទសីម៉ា បង្ហោះថា បទនេះបំណងចង់អោយអន្តរជាតិស្គាល់ បើមានកំហុស សូមអោយ ….

កាលពីពេលថ្មីនេះផលិតកម្ម Galaxy Navatra ទើបទិញសិទ្ធិអ្នកលេង Tiktokម្នាក់ ដោយគាត់បាន Remix បទ “are you ok? ដែលមានអ្នកលេងលើ Tiktok រាប់ម៉ឺននាក់ ក្នុងតម្លៃ 12000$ ហើយបានចេញបទចម្រៀង ច្រៀងដោយតារាចម្រៀង តន់ ច័ន្ទសីម៉ា។

នៅក្នុង MV នេះមានឈុតតារាៗស្លៀកឈុតសិស្សសាលា ហើយកាន់កាំ.ភ្លើ.ង ធ្វើឲ្យមានការរិះគន់ ចំនុចនេះ ទើបមុននេះបន្តិចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការប្រាប់ អ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page នឹង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់។

អ្នកឧកញ៉ាបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុករបស់អ្នកឧកញ៉ាថា៖ “សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page នឹង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ”។

ជាមួយគ្នានេះដែរ តារាចម្រៀងស្រីដ៏ល្បីប្រចាំរបស់ផលិតកម្ម Galaxy Navatra និងជាម្ចាស់បទ Are you Ok គឺ កញ្ញា តន់ ចន្ទសីម៉ា ក៏បានបង្ហោះសោកស្តាយទាំងយប់ថា « ក្រុមការងារគ្រប់គ្នាប្រឹងប្រែងអស់លទ្ធភាពហើយគឺដើម្បីបទចម្រៀងមួយបទដោយបំណងចង់អោយអន្តរជាតិស្គាល់ ប្រសិនបើមានកំហុស សូមអោយកំហុសនេះធ្លាក់មកលើខ្ញុំចុះ ក្រុមការងារគ្មានចេតនាណាមួយដែលចង់អោយប៉ះពាល់អារម្មណ៍បងប្អូននោះទេតែបរិបទពិភពលោកមិននៅរងចាំយើងទៀតទេ សរុបមកខ្ញុំជាអ្នកខុស 🙏 » ៕

Comments are closed, but trackbacks and pingbacks are open.