ត្រៀមកក់កន្លែងគេងទៅ!! សៀមរាបឥឡូវ រៀបចំស្អាតណាស់ ត្រៀមទទួលថ្ងៃឆ្លងឆ្នាំ គ្រាន់តែទិដ្ឋភាពត្រួសៗ ក៏អ៊េមដែរ…

ស្ថិតនៅចម្ងាយប្រមាណជាង ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តសៀមរាប ជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ខ្ពស់បំផុត ដែលមានភ្ញៀវជាតិ និង អន្តរជាតិ តែងនាំគ្នានិយមទៅទស្សនា និងដើរលេងកម្សាន្តក្នុងទឹកដីពិសិដ្ឋមួយនេះ នៅក្នុងថ្ងៃបុណ្យជាតិ ក៏ដូចជាបុណ្យអន្តរជាតិផ្សេងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ឈានចូលថ្ងៃបុណ្យឆ្លងឆ្នាំសាកល ខិតជិតមកដល់ គេសង្កេតឃើញទឹកដីខេត្តសៀមរាប ជាពិសេសនៅក្នុងភូមិសាស្ត្រក្រុងសៀមរាប បានរៀបចំតុបតែងលម្អជាបណ្ដើរៗ នៅចំណុច ស្ពានព្រះរាជដំណាក់ ក្រុងសៀមរាប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យទាក់ទាញក្រៃលែង ដោយមានដាក់តាំងនៅកង្ហារក្រដាសតាមបង្គោលស្ពាន មានបំពាក់ភ្លើង LED យ៉ាងភ្លឺចិញ្ចាច និង តុបតែងស្បៃចម្រុះពណ៌ ទាក់ចិត្តឱ្យមហាជន នៅក្នុងបណ្ដាញសង្គម ផ្ទុះការចាប់អារម្មណ៍ ចង់ទៅទស្សនាកម្សាន្តនៅទឹកដីដ៏មានសក្ដានុពលមួយនេះ សម្រាប់បុណ្យឆ្លងឆ្នាំសកល ឈានចូលឆ្នាំ ២០២២៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាទិដ្ឋភាពខ្លះៗ ដែលបានរៀបចំក្នុងក្រុងសៀមរាប នៅខាងក្រោមនេះ៖

រូបភាពដោយ ៖ តោះទៅលេង សៀមរាប

Comments are closed, but trackbacks and pingbacks are open.