ក្រុមល្បាតនៅស្រុកសេសាន បង្កើនសកម្មភាពចុះអភិរក្សសត្វស្លាបនិងសត្វននៀលខ្យងនៅតំបន់ខាងលើទំនប់វ៉ារីអគ្គិសនីសេសាន
ក្រុមល្បាតនៅស្រុកសេសាន បង្កើនសកម្មភាពចុះអភិរក្សសត្វស្លាបនិងសត្វននៀលខ្យងនៅតំបន់ខាងលើទំនប់វ៉ារីអគ្គិសនីសេសានក្រោមពីដើម្បីរក្សាវត្តមានវាឱ្យស្ថិតនៅជាប្រចាំ ព្រោះតំបន់នេះកំពុងមានសត្វស្លាប់មករស់នៅច្រើនរាប់ម៉ឺនក្បាល។
លោក ជ្រីម.ម៉េងហុង នាយករងបាលស្រុកសេសាន បានបញ្ជាក់ថា៖ នៅឆ្នាំ២០២០នេះមានវត្តពពួកសត្វស្លាប់ជាច្រើនប្រភេទ បានមករស់នៅតំបន់នេះកាន់តែច្រើនឡើង ដូចជាក្អែកទឹក- ស្មោញ-កុក ជាពិសេសសត្វ(ននៀលខ្យង) ដែលជាសត្វជិតផុតពូជ ។
លោកបន្តថា៖ វត្តមានដ៍ច្រើននេះអាជ្ញាធរស្រុកនិងមន្ត្រីជំនាញពាក់ព័ន្ធ បានរៀបយន្តការអភិរក្សដើម្បីឱ្យវារស់នៅមានភាពសុខសាន្ត ហើយនៅពេលខាងមុខដ៍ខ្លីនេះស្រុកនិងធ្វើកិច្ចសហការជាមួយមន្ទីរទេសចរណ៍ បង្កើតដំណើរទស្សនាចរសម្រាប់បំរើឱ្យវិស័យទេសចរណ៍ នៅតំបន់ខាងលើទំនប់វ់ារីអគ្គិសនីសេសានក្រោមពី ឱ្យក្លាយទៅជា(អេកូទេសចរណ៍ធម្មជាតិ)។
លោកបន្តថា៖បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចស្រុក សហការជាមួយមន្ត្រីជលផល និងប្រជាអ្នកនេសាទចុះល្បាតជាប្រចាំ ។ ហើយខាងអាជ្ញាធរឃុំស្រែគរ និងក្បាលរមាសបានធ្វើផ្សព្វផ្សាយហាមអ្នកបាញ់យកមកធ្វើជាចំណីអាហារ ព្រោះសត្វទាំងនេះវាកំពុងស្វែងរកទីតាំង ដែលមានចំណីនិងកន្លែងសុវត្ថិភាព រស់នៅមានភាពសុខសាន្ត។
លោក វីន.សាមានប្រជាពលរដ្ឋ នៅភូមិច្រប់ ឃុំក្បាលរមាសបានគាំទ្រចំពោះយន្តការនេះព្រោះអ្នកភូមិយើងក៍ចង់ថែរក្សាពពួកសត្វស្លាបទាំងនេះដែរ ព្រោះពេលអនាគត ភូមិឃុំមានរមណីយដ្ឋានអេកូទេសចរណ៍ ភ្ញៀវមកលេងកំសាន្ត និងបានទស្សនាសម្បត្តិធម្មជាតិ ដែលប្រទេសកម្ពុជាយើងមាន។
សូមបញ្ចាក់ថា៖នៅឆ្នាំ២០២០នេះពពួកសត្វ -ននៀលខ្យង- កុក-ក្អែកទឹក -ស្មោញបានមករស់នៅតំបន់ខាងលើទំនប់វ៉ារីនេះច្រើន ព្រោះនៅតំបន់នេះ សម្បូរ ចំណីរបស់វាដូចជា ពពួក ត្រីល្អិត -ខ្យង -លៀស-និងខ្ចៅ-ជាដើមដែលជាចំណីប្រចាំថ្ងៃរបស់ពពួកសត្វទាំងនេះ។
Comments are closed, but trackbacks and pingbacks are open.