បន្ទា ន់ កុំប្រហែសខ្លួនឱ្យសោះបងប្អូន!! ថ្ងៃនេះ អ្នកឆ្ល ងថ្មីក្នុងសហគមន៍ 730នាក់ អូមីក្រុងទាំងអស់
កុំប្រហែសខ្លួនឱ្យសោះបងប្អូន!! នៅថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 736នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្ល ងសហគមន៍ 730នាក់ និងករណីនាំចូល 06នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 297នាក់ និងមិនមានអ្នកបា ត់ប ង់ជី.វិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 126,489 នាក់, ករណីជាសះស្បើយសរុប 120,462 នាក់ និងស្លា.ប់សរុប 3,015នាក់៕(សូមទស្សនាវីដេអូខាងក្រោម)
គួររម្លឹកផងដែរថា ដើម្បីឆ្លើយតបទៅនឹងវិធានការជាបន្ទាន់នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យពង្រឹងការអនុវត្តវិធាន «ការ៣កុំ និង៣កុំការពារ» ឱ្យបានខ្ជាប់ខ្ជួនឡើងវិញ និងបានជំរុញឱ្យមានការកាត់បន្ថយការជួបជុំ កម្សាន្តសប្បាយដែលមានមនុស្សច្រើន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា៖ «ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋឱ្យកាត់បន្ថយ ការជួបជុំផឹកស៊ី កម្សាន្តសប្បាយ ដើម្បីធានានូវការរក្សាគម្លាតសុវត្ថិភាពសម្រាប់ការពារនូវការឆ្លង បើទោះបីជាមេរោគបច្ចុប្បន្ននៅកម្ពុជាពុំមានករណីដែលតា និងអាល់ហ្វា ដែលជាជំងឺកាចសាហាវ និងឆក់យកជីវិតមនុស្ស ប៉ុន្តែជំងឺអូមីក្រុងមកជំនួស»។
សម្តេចបានបន្តថា៖ «ពិតមែនតែជំងឺនេះស្រាល បើប្រៀបជាមួយនឹងអាល់ហ្វា និងដែលតា ប៉ុន្តែការឆ្លងនេះនៅតែកើនឡើងខ្ពស់ វានឹងនាំទៅដល់គ្រោះថ្នាក់ ដែលអាចសាយភាយពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្ត ដែលឥឡូវនេះខេត្តមួយចំនួន ពុំមានករណីឆ្លងទេ ក៏ប៉ុន្តែនៅទីក្រុងភ្នំពេញបែរជាមានជំងឺឆ្លងច្រើន ដែលត្រូវយកចិត្តទុកដាក់ពង្រឹងនូវស្ថានភាពទាំងឡាយនៅតាមទីកន្លែងដែលមានការបើកឱ្យធ្វើអាជីវកម្ម ដូចជារង្គសាល ឬពិធីជួបជុំនានា ការរៀបអាពាហ៍ពិពាហ៍ ឬការជួបជុំខាងសាសនាជាដើម គួរត្រូវបានកម្រិតធ្វើឱ្យតិចកាន់តែល្អ»។
សម្តេចតេជោ បានបន្តថា «ស្ថានភាពបែបនេះ តម្រូវឱ្យមានវិធានការជាបន្ទាន់ បន្ថែមលើវិធានការដែលមានរួចទៅហើយ ដែលខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិ សូមមេត្តាយកចិត្តទុកដាក់ ទៅលើកិច្ចការពារខ្លួនជាចាំបាច់ ក្នុងនោះបញ្ហាទាក់ទងជាមួយនឹងការជួបជុំ ឬការប្រមូលផ្តុំ ក៏ដូចជាវិធីទាំងឡាយ ដែលយើងបានអនុវត្តរួចមកហើយ គឺ ៣កុំ និង៣ការពារ»។ មិត្តអ្នកអានអាចស្តាប់ខ្លឹមសារទាំងស្រុងតាមរយៈវីដេអូខាងក្រោម៖
Comments are closed, but trackbacks and pingbacks are open.