ផ្ទុះការភ្ញាក់ផ្អើល ក្រោយឃើញទង់ជាតិតំណាងប្រទេស ក្លា យ.ជា.ក្រ.ណាត់ជូតជើងក្នុងផ្ទះម៉ែរួយ តែមានការបកស្រាយបែបនេះ…(វីដេអូ)
មែនហើយទង់ជាតិជាអត្តសញ្ញាណសំគាល់ប្រទេសជាតិនិមួយៗ។ របស់នេះមិនថា ជាតិសាសន៍ណាទេ គឺតែងតែគោរព ផ្តល់តម្លៃឲ្យខ្ពង់ខ្ពស់ណាស់។ បែបនេះហើយទងជាតិគេតែងតែឃើញត្រូវបានថែករក្សាទុកនៅទីខ្ពស់។ ទាក់ទងនឹងទង់ជាតិនេះ ពេលនេះកំពុងមានការជជែកដេញដោលគ្នាពេញបណ្តាញសង្គម។ បន្ទាប់ពីឃើញទង់ជាតិរបស់ប្រទេសកម្ពុជា បានក្លា យ.ជា.ក្រ.ណាត់ជូតជើងនៅក្នុងគេហដ្ឋានរបស់ម៉ែរួចទៅវិញ។
ក្រោយពីឃើញបែបនេះ មហាជនផ្ទុះ.កំ.ហឹង និងបាននាំគ្នាបញ្ចេញមិតរិះ.គន់. យ៉ាងចាស់ដៃទៅលើម៉ែរួយ មិនគួរធ្វើទង្វើមិនគួរគប្បីបែបនេះសោះ។ ដោយអ្នកខ្លះបានខំមិនថា ធ្វើបែបនេះមិនសមហេតុផលសោះ ខ្លះទៀតថា ថោ.ក.ទៀ.បណាស់។ ចំណែកអ្នកខ្លះវិញ បានចាតទុកថា ទង្វើនេះជាការរៀបចំដើម្បីបានប្រជាប្រិយ ដោយបានសរសេរបង្ហោះថា យើងអាច ចូលអន្ទាក់គេហើយ វាអាចជាការរៀបចំរបស់គេ ដើម្បីបានការចាប់អារម្មណ៍ តែទង្វើបែបនេះ រឹតតែ.ថោ.ក.ទាបបំផុត។
ដោយឡែក ងាកមកគណនីហ្វេសប៊ុកនេះវិញ សរសេរយ៉ាងវែងថា៖ “មិនថាជាទង់ឬជាក្រណាត់ជួតជើងឡើយ មិនថាមានបានជាន់ឬមិនបានជាន់ឡើយ វាជាទង់របស់ជាតិ។ សូម្បីព្រះមហាក្សត្រក៏លោក ក៏គោរពទង់នេះដែរ។ ថ្វីបើវាគ្រាន់តែជាក្រណាត់១ផ្ទាំង តែវាជាតំណាងឱ្យជាតិ។ គ្មានជនណាម្នាក់អាចយករូបព្រះឆាយាលក្ខ័ឬទង់ជាតិ មកប្រ.មាថបែបនេះបានឡើយ។ បុព្វបុរសជាតិលះប ង់.សា.ច់ស្រស់.ឈា.មស្រស់រាប់លាននាក់ ប្តូរបាននូវជាតិសាសន៍មួយនេះទុកឱ្យកូនចៅ ហើយប្រើរូប១ផ្ទាំងនេះជាតំណាង។ ជនដែលប្រ.មា.ថជាតិ ជននោះគួរទទួលបានការនិន្ទា។ មិនថារូបនោះធ្លាក់នៅទីនោះដោយចេតនា ឬអចេតនាក្តី តែវាបង្ហាញអំពីស្មារតីធ្វេសប្រហែស បង្ហាញពីការគ្មានឆន្ទ:ក្នុងការគោរពជាតិ ដែលមានរូប១ផ្ទាំងនេះជាតំណាង។ វានៅតែមានកំហុសអញ្ចឹង គ្រាន់តែថា បើមានចេតនាកំហុសធំ គ្មានចេតនាកំហុសតូចប៉ុណ្ណោះ។ អ្នកមិនធ្លាប់ធ្វើទាហ៊ាន អ្នកមិនធ្លាប់ឆ្លងកាត់ការតស៊ូ អ្នកមិនយល់ពីស្មារតីស្នេហាជាតិដ៏ជ្រាលជ្រៅនោះទេ”។
យ៉ាងណាមិញ បើទោះបីជាមានការជជែកវែកញែកដេញដោលគ្នា ដោយអ្នកខ្លះគាំទ្រអ្នក អ្នកខ្លះមិនគាំទ្រក៏ដោយចុះ។ ប៉ុន្តែ ពេលនេះសាមីខ្លួន បានចេញមកបកស្រាយថា នោះមិនមែនជាក្រណាត់ជូតជើងទេ ដោយគ្រាន់តែក្មេងលេងនិងបានធ្វើឲ្យជ្រុះប៉ុណ្ណោះ។ សូមទស្សនាវីដេអូនៅខាងក្រោមដោយមេត្រី។ បន្ទាប់ពីមើលវីដេអូរួច តើមិត្តអ្នកអាន មានការយល់ឃើញបែបណា សូមខមិនមតិរបស់អ្នកនៅខាងក្រោម៕
វីដេអូ
Comments are closed, but trackbacks and pingbacks are open.