របៀបធ្វើត្រីបឹងកញ្ឆែត

#គ្រឿងផ្សំ :
– ត្រីផ្ទួួកធំ១ បំពងអោយស្រួយ
– ត្រីផ្ទួកតូច ដាក់ស្ងោរ ដាក់អំបិល១ចិប ពេលឆ្អិនហើយបេះវារួចបុក
– បន្លែ កញ្ឆែត ស្ពៃបូកគោ
– គ្រឿងគល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូច រមៀត ខ្ទឹមស បុកម៉ត់
– សណ្ដែកដី ដាក់ក៏បានអត់ក៏បាន
– ម្ទេសក្រៀម ចិញ្ច្រាំម៉ត់
– ខ្ទឹមក្រហម ហាន់ស្ដើងៗ ឬបុកម៉ត់
– កាពិ
– ខ្ទិះដូង
– ទឹកអំពិលទុំ២,៣ស្លាបព្រា
– ស្ករស អំបិល ប៊ីចេង ទឹកត្រី ស្ករត្នោត និងម្សៅស៊ុបខ្នរ

#វិធីធ្វើ
1- ដាក់ប្រេងឆាចូលខ្ទះអោយក្ដៅខ្លាំងចាំដាក់ត្រី ត្រីវះវាផង អោយឆ្អិនដល់ក្នុង បំពងប្រហែល១៥នាទី ទុកដោយឡែកសិន
2- ដាក់ប្រេងឆាអោយក្ដៅ ដាក់ម្ទេសចិញ្រ្ចាំចូល ខ្ទឹមក្រហម គ្រឿងបុក កាពិ ហើយខ្ទិះដូង អោយពុះតិច ដាក់ទឹកត្រី ស្ករត្នោត ម្សៅសុ៑បខ្នរ១ស្លាបព្រា ដាក់ត្រីបុកចូល កូរអោយសព្វ ថែមខ្ទិះដូងកន្លះកូនចានទៀត ដាក់ទឹកអំពិលទុំ ហើយភ្លក់មើលត្រូវតាមចំនូលចិត្ត ពុះលើកចុះ
3- រៀបស្ពៃនិងកញ្ឆែតលើចាន ហើយដាក់ត្រី ស្រោចទឹកគ្រឿងលើត្រី រោយសណ្ដែកដីពីលើ ដាក់ភ្លើងកំដៅពីក្រោមអោយក្ដៅពុះតិចៗ អោយឆ្អិនកញ្ឆែតតិចៗ ទើបកាន់តែឆ្ងាញ់ ៕

Comments are closed, but trackbacks and pingbacks are open.