អាកាសធាតុចុះត្រជាក់ លាយឡំជាមួយភ្លៀង ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីខ្យល់មូសុងឦសានពីខ្សោយ ទៅមធ្យម ។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖

– សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
– នៅថ្ងៃទី២៧ – ២៩ ខែមករា មានភ្លៀងចន្លោះៗបន្តិចបន្តួចពីផ្សែងក្រូច ទៅខ្សោយនៅតំបន់ទំនាបភាគខាងត្បូង ។

២. បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

– សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
– នៅថ្ងៃទី២៩ – ៣០ ខែមករា មានខ្យល់ខ្លាំងនៅតំបន់ខ្ពង់រាបភាគខាងកើត ។

៣. តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
– នៅថ្ងៃទី២៧ – ៣០ ខែមករា មានភ្លៀងផ្គររន្ទះពីខ្សោយ ទៅច្រើនបង្គួរ។

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន និងថែរក្សាសុខភាពទាំងអស់គ្នា៕

សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោមនេះ៖

Comments are closed, but trackbacks and pingbacks are open.