មិន​បាច់​ភ័យ​ខ្លាច​! ១០ វីធី​​សាស្រ្ត​​ខ្លឹម​ៗនេះ អាច​ជួយ​អ្នក​ឲ្យ​ «ពង្រឹង​​ការ​​សន្ទនា​» បាន​ល្អ​ពិត​​ៗ

ការសន្ទនា គឺជាការប្រាស្រ័យទាក់ទងគ្នារវាងមនុស្សពីរនាក់ ឬច្រើននាក់ ដែលវាមានសារៈសំខាន់​ណាស់​មិនថា​ក្នុង​របត់​កាលៈទេសៈបែបណានោះទេ សូម្បីតែមុខរបររកស៊ីកន្លែងការងារ សាលារៀនក៏ដោយ។

ស្របពេលដែលការងារនៅក្នុងពិភពលោកពឹងផ្អែកលើការនិយាយ ហើយប្រជាជនមួយចំនួន​បានអ្នករៀន​អំពីរបៀប​នៃការសន្ទនាច្រើនមកហើយ ក៏ប៉ុន្តែភាគច្រើនមិនទាន់ចេះនិយាយបានល្អនោះទេ។ ក្នុងនោះអ្នកនិពន្ធ និងជាម្ចាស់វិទ្យុ អ្នកនាង Celeste Headlee បានអះអាងនៅក្នុងកម្មវិធី TEDtalk ថាការប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើនឡើងៗ យើងបានបាត់បង់សមត្ថភាពក្នុងការនិយាយទល់មុខគ្នា។

ភ្ជាប់ជាមួយគ្នានេះដែរ អ្នកនាងក៏បានចែករំលែកគន្លឹះទាំង១០ ដើម្បីពង្រឹងការសន្ទនារបស់អ្នកឲ្យកាន់តែ​មាន​ភាព​ល្អប្រសើរដូចខាងក្រោម ៖

វិធីសាស្រ្តទី១៖ កុំមានសកម្មភាពច្រើនអំឡុងពេលសន្ទនា។ ក្នុងន័យនេះអ្នកត្រូវតែមានភាពម្ចាស់ការ ដោយ​អ្នក​គួរតែផ្តោតអារម្មណ៍លើប្រធានបទ ដែលអ្នកកំពុងតែសន្ទនា ជាមួយមនុស្សដែលអង្គុយនៅមុខអ្នក ជាជាង​ព្យាយាមការមើលទូរទស្សន៍ឬ ទូរស័ព្ទ រឺថេប្លេត និងអ្វីៗដែលមាននៅក្នុងដៃរបស់អ្នក ដែលធ្វើឲ្យអ្នក​បែក​អារម្មណ៍ អំឡុងពេលដែលអ្នកកំពុងតែសន្ទនា នាំឲ្យការសន្ទនារបស់អ្នកទទួលបានបរាជ័យ។
វិធីសាស្រ្តទី២៖ ការវិច្ឆ័យនៃគំនិត។ រាល់ការសន្ទនាតែងតែមានការខ្វែងគំនិតយោគបល់គ្នា ឬការឆ្លើយតប​គំនិត​គ្នាទៅវិញទៅមក ដែលទាំងអស់នេះគេហៅថាការសន្ទនា។ ដើម្បីឲ្យការសន្ទនាមានប្រសិទ្ឋភាព និង​ជៀសវាង​ការឈ្លោះប្រកែកគ្នា អ្នកគួរតែស្តាប់គំនិតយោបល់ពីអ្នកដទៃដែលបានបង្ហាញ ហើយយើង​ធ្វើ​ការវិច្ឆ័យគំនិតរបស់យើង ដោយអ្នកត្រូវបញ្ចូលរាល់គំនិតល្អៗ របស់អ្នកដទៃដាក់ក្នុងផ្នក់គំនិតរបស់យើង ហើយពេលខ្លះមានន័យថាត្រូវបោះបង់ចោលគំនិតផ្ទាល់ខ្លួន។
វិធីសាស្រ្តទី៣៖ ប្រើសំណួរបើកចំហ។ ចាប់ផ្តើមសំណួររបស់អ្នកជាមួយនរណាម្នាក់​មិនគ្រាន់តែ​ត្រូវការចម្លើយ​ខ្លី​​តែ​មួយប៉ុណ្ណោះទេ មានន័យថា អ្នកគួរតែព្យាយាមជៀសវាងការសួរសំណួរ ដែលផ្តល់ចម្លើយបាទ ឬចាស។ ដោយអ្នកគួរតែសួរសំណួរ ធ្វើឱ្យពួកគេគិត និងពិពណ៌នាអ្វីមួយ អ្នកនឹងទទួលបានចម្លើយ​មួយដែល​សមស្រប​ពីពួកគេ។
វិធីសាស្រ្តទី៤៖ ប្រសិនបើអ្នកមិនដឹងទេ និយាយថាអ្នកមិនដឹង។ អំឡុងពេលដែលអ្នកសន្ទនា អ្នកគួរតែមាន​ភាព​ស្មោះត្រង់ ដូចទៅនឹងសុភាសិតចាស់បានលើឡើងថា ភាពស្មោះត្រង់តែងតែជាគោលនយោបាយ​ដ៏ល្អ​បំផុត ហើយវាគួរតែជាមធ្យោបាយសម្រាប់ការសន្ទនា។ ក្នុងន័យនេះ នៅពេលដែលអ្នកមិនដឹងនូវព័ត៌មានអ្វីមួយអំឡុងពេលដែលសន្ទនា អ្នកគួរតែប្រាប់ដៃគូរសន្ទនា​ជាមួយ​យើង​ដោយ​ការពិតថាយើងមិនដឹង ដោយកុំខ្លាចក្នុងការបង្ហាញវានៅពេលដែលអ្នកមិនដឹងអ្វីមួយ នោះផ្ទុយទៅវិញ​អ្នកត្រូវដឹងអំពីវា ដោយដៃគូរសន្ទនារបស់អ្នកនឹងការបកស្រាយ នៃចំនុចព័ត៌មានទាំងអស់នោះ​ដល់យើង​ឲ្យ​បាន​យល់។
វិធីសាស្រ្តទី៥៖ អ្វីដែលសំខាន់បំផុតនោះគឺស្តាប់។ មូលហេតុដែលយើងមិនមានការសន្ទនាល្អ គឺយើង​មិន​ដែល​ស្តាប់មនុស្សដែលយើងកំពុងនិយាយជាមួយ។ វាជារឿងសាមញ្ញដែលយើងត្រូវធ្វើ ប៉ុន្តែមនុស្ស​ជាច្រើន​ភ្លេច​វា ដែលធ្វើឲ្យការសន្ទនានឹងងាយយល់ច្រលំ។ ដូចនេះការស្តាប់ គឺជាគន្លឹះនៃការទំនាក់ទំនងប្រកបដោយ​ប្រសិទ្ធភាព ហើយវាមានសារៈសំខាន់បំផុតលេខមួយដែលអ្នកអាចអភិវឌ្ឍការសន្ទនារបស់យើងបាន។
វិធីសាស្រ្តទី៦៖ ព្យាយាមកុំនិយាយម្តងទៀត។ ជាពិសេសនៅក្នុងការសន្ទនាការងារ ឬក្នុងការសន្ទនា​ជាមួយកូនៗ យើងកុំបន្តពន្យល់វាម្តងហើយម្តងទៀត។ វាគួរឱ្យធុញទ្រាន់ណាស់ ហើយយើងច្រើនតែ​ធ្វើវាច្រើន។​ ដូច្នេះកុំធ្វើបន្តទៀត។
វិធីសាស្រ្តទី ៧៖ ទៅដោយរលូន។ ការសន្ទនាដ៏អស្ចារ្យ គឺជាការសន្ទនាដែលមិនត្រូវបានបង្ខំនោះទេ គឺយើង​សន្ទនា​ដោយចេញពីគំនិតរបស់យើងដូចជាទឹក។
វិធីសាស្រ្តទី ៨៖ កុំប្រៀបធៀបបទពិសោធន៍របស់អ្នកជាមួយបទពិសោធន៍របស់ពួកគេ។ នៅពេលដែល ប្រសិន​បើ​នរណាម្នាក់កំពុងនិយាយអំពីការបាត់បង់មនុស្សជាទីស្រឡាញ់កុំ យើងកុំចាប់ផ្តើមនិយាយអំពីបទ​ពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក។ រាល់ការបញ្ហា និងដំណើរជីវិតរបស់មនុស្សម្នាក់គឺខុសៗគ្នា។ គ្មានអ្វីបំផ្លាញការ​សន្ទនា​ច្រើនជាងការនិយាយអំពីអ្នកឡើយ។
វិធីសាស្រ្តទី ៩៖ ភ្លេចព័ត៌មានលម្អិត។ និយាយដោយត្រង់ទៅមនុស្សមិនខ្វល់អំពីឆ្នាំ ឈ្មោះ កាលបរិច្ឆេទ និងព័ត៌មានលម្អិតទាំងអស់ដែលអ្នកកំពុងព្យាយាមគិតនៅក្នុងចិត្ត។ អ្វីដែលពួកគេយកចិត្តទុកដាក់គឺអ្នក។ ពួកគេយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកចូលចិត្តអ្វីដែលអ្នកមាន។
វិធីសាស្រ្តទី១០៖ ខ្លីតែខ្លឹម។ ក្នុងការសន្ទនាមួយ អ្នកគួរតែនិយាយអ្វីដែលផ្តោតសំខាន់ទៅលើប្រធានបទ ឲ្យ​បាន​​ច្រើន ជៀសវាងការប្រើប្រាស់រយៈពេលច្រើន ហើយការសន្ទនាទទួលបានលទ្ធផលតិច។ ហេតុដូចនេះ អ្នក​គួរតែដឹងប្រធានបទ ដែលយើងត្រូវពិភាក្សាសន្ទនាជាមុន និងលទ្ឋផលដែលយើង​ចង់បានក្រោយ​ពេល​សន្ទនាបានបញ្ចប់។

ទាំងអស់​នេះជាវិធីសាស្រ្តទាំង ១០ ដើម្បីពង្រឹងការសន្ទនា លោកអ្នកអាចជ្រើសរើសវិធីសាស្រ្តណាមួយ ដើម្បី​អនុវត្ត​វា​ជា​ប្រចាំថ្ងៃ ពិតប្រាកដណាស់អ្នកនឹងអភិវឌ្ឍការសន្ទនារបស់អ្នកឲ្យកាន់តែមានភាពល្អប្រសើរ៕

Comments are closed, but trackbacks and pingbacks are open.