៣ ចំណុចនៅកន្លែងការងារ ដែលបង្ហាញថាអ្នកគួរពិចារណារកកន្លែងថ្មីហេីយ
ប្រសិនបើរាល់ថ្ងៃអ្នកមានអារម្មណ៍បែបនេះនៅកន្លែងធ្វើការ អ្នកគួរពិចារណាដូរការងារទៅ កុំទុកឱ្យការគិត និងសុខភាពរបស់អ្នករងឥទ្ធិពលនេះ៖
១. ការងារគ្មានលំហូច្បាស់លាស់ៈ ការងារមានលំបាក មានស្រួល ជារឿងធម្មតាទេ តែប្រសិនបេីការងារគ្មានលំហូច្បាស់លាស់គឺពិតជាតានតឹងអារម្មណ៍ណាស់។ ការងារខ្លះបន្ទាន់ហេីយសំខាន់ គ្មានកាលបរិច្ឆេទច្បាស់លាស់ ម្តងហេីយម្តងទៀត ជារៀងរាល់ថ្ងៃ ដែលបណ្តាលឱ្យអ្នកបាត់បង់សមត្ថភាពក្នុងការធ្វើការឱ្យមានប្រសិទ្ធភាព។
២. បរិយាកាសការងារអវិជ្ជមានៈ នៅពេលដែលថ្នាក់ដឹកនាំមិនអាចបែងចែកលំហូរការងារ នោះបរិយាកាសការងារក៏អាប់អួរ តាន់តឹង និងធុញទ្រាន់ ដែលធ្វើឱ្យអ្នកអស់កម្លាំងរលីង រាល់ពេលអ្នកឈានជេីងចូលកន្លែងការងារ។ បេីបែបនេះយូរៗទៅអាចធ្វេីឱ្យសុខភាពផ្លូវចិត្តរបស់អ្នករងសម្ពាធខ្លាំងណាស់។
៣. កង្វះឱកាសអភិវឌ្ឍន៍សមត្ថភាព ឬរីកចម្រៀនខាងផ្នែកហិរញ្ញវត្ថុៈ ប្រសិនបេី ៦ ខែចុងក្រោយនេះ អ្នកមិនបានរៀននូវអ្វីដែលថ្មីក្នុងការងារប្រចាំថ្ងៃរបស់អ្នកនោះទេ អ្នកមិនគួរចំណាយពេលបន្តឡេីយ ព្រោះការស្ថិតក្នុងស្ថានភាពភាពបែបនេះយូរពេក អ្នកនឹងធុញការងារនោះមិនខាន ដូច្នេះកុំខាតពេលយូរពេក។
លេីសពីនេះទៀត កន្លែងការងារដែលមិនឱ្យតម្លៃក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិកជាកន្លែងការងារដែលអ្នកគួរតែចេញកាន់តែឆាប់កាន់តែល្អ ព្រោះតម្លៃរបស់អ្នកមិនត្រូវបានគេមេីលឃេីញឡេីយ ដូច្នេះប្រាក់ខែរបស់អ្នកក៏មិនងាយឡេីងដែរ៕
Comments are closed, but trackbacks and pingbacks are open.