ភាសាទាំង ១០ក្នុងពិភពលោកដែលមានមនុស្សនិយាយច្រើនជាងគេ
ការកំណត់អំពីភាសាដែលមានមនុស្សនិយាយច្រើនជាងគេក្នុងពិភពលោក អាចជាកិច្ចការមួយដែលពិបាកច្រើនជាងការគិតរបស់អ្នក។ មនុស្សម្នាក់អាចនិយាយបានចាប់ពី២ភាសាឡើងទៅ។ អ្នកខ្លះអាចនិយាយបានច្រើនភាសាដោយមិនចាំបាច់រៀន នេះក៏ដោយព្រោះបរិយាកាសដែលនៅជុំវិញខ្លួនគេ។ អ្នកខ្លះទៀតអាចនិយាយភាសាដទៃបាន លុះត្រាតែគេខំប្រឹងរៀននឹងអនុវត្តជាប្រចាំ។ ខាងក្រោមនេះគឺជាភាសាទាំង១០ ដែលមានមនុស្សនិយាយច្រើនជាងគេក្នុងពិភពលោក ដោយយោងតាមគេហទំព័រ Babbel Magazine៖
១០. ភាសាឡានដា (Lahnda)
ជនជាតិដើមដែលនិយាយភាសាឡានដាមានចំនួន ១១៨លាននាក់។ ប្រទេសដែលនិយាយភាសានេះច្រើនជាងគេគឺប្រទេសប៉ាគីស្ថាន។
៩. ភាសាជប៉ុន (Japanese)
ជាការពិតណាស់ ប្រទេសជប៉ុនគឺជាភាសាដែលនិយាយភាសាជប៉ុននេះតែម្ដង។ ជនជាតិដើមដែលនិយាយភាសានេះមានចំនួន ១២៨លាននាក់។
៨. ភាសារុស្សុី (Russian)
ដូចប្រទេសជប៉ុនដែរ ប្រទេសរុស្សុីជាប្រទេសដែលនិយាយភាសារុស្សុីនេះឯង។ ជនជាតិដើមដែលនិយាយភាសានេះមានចំនួន ១៥៣លាននាក់។
៧. ភាសាព័រទុយហ្គាល់ (Portuguese)
ជនជាតិដើមដែលនិយាយភាសាព័រទុយហ្គាល់មានចំនួន ២២០លាននាក់។ ប្រទេសដែលនិយាយភាសានេះមានដូចជា ប្រទេសព័រទុយហ្គាល់ ប្រទេសប្រេសុ៎ីល និងប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិកប៉ែកខាងត្បូង។
៦. ភាសាបេងហ្គាលី (Bengali)
ជនជាតិដើមដែលនិយាយភាសាបេងហ្គាលីមានចំនួន ២២៨លាននាក់ក្នុងពិភពលោក។ រីឯប្រទេសដែលនិយាយភាសានេះវិញគឺ ប្រទេសបង់ក្លាដេស និងជនជាតិឥណ្ឌាមួយចំនួន។
៥. ភាសាអារ៉ាប់ (Arabic)
ជនជាតិដើមដែលនិយាយភាសាអារ៉ាប់មានចំនួន ៣១៥លាននាក់។ ហើយប្រទេសដែលនិយាយភាសានេះគឺប្រទេសអារ៉ាប់និងប្រទេសដែលនៅជិតប្រទេសអារ៉ាប់ ហើយក៏មានប្រទេសដែលស្ថិតទ្វីបអាហ្វ្រិកប៉ែកខាងជើងផងដែរ។
៤. ភាសាហិនឌី (Hindi)
ជនជាតិដើមដែលនិយាយភាសាហិនឌីមានចំនួន ៣៤១លាននាក់។ រីឯប្រទេសដែលនិយាយភាសានេះវិញគឺភាគច្រើនគឺប្រទេសណ្ឌា។
៣. ភាសាអង់គ្លេស (English)
ប្រហែលជាប្រិយមិត្តភ្ញាក់ផ្អើលហើយដែលភាសាអង់អង់គ្លេសមិនស្ថិតនៅលំដាប់ទី១ នៃភាសាដែលនិយាយច្រើនជាងគេក្នុងពិភពលោក។ ជនជាតិដើមដែលនិយាយភាសាអង់គ្លេសមានចំនួន ៣៧៩លាននាក់ក្នុងពិភពលោក ដែលពួកគេមកពីប្រទេសកាណាដា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
២. ភាសាអេស្ប៉ាញ (Spanish)
កាលពីអតីតកាល ដោយសារប្រទេសអេស្ប៉ាញបានដាក់អាណានិគមនៅប្រទេសដទៃជាច្រើន ទើបសព្វថ្ងៃនេះ ភាសាអេស្ប៉ាញជាភាសាដែលត្រូវបានគេនិយាយច្រើនជាងគេក្នុងលោក។ ជនជាតិដើមដែលនិយាយភាសាអេស្ប៉ាញមានចំនួន ៤៦០នាក់ក្នុងពិភពលោក។ ប្រទសដែលនិយាយភាសានេះមានដូចជា ប្រទេសអេស្ប៉ាញ ប្រទេសដែលនៅទ្វីបអាមេរិកខាងជើងប៉ែងខាងត្បូង និងប្រទេសមួយចំនួននៅទ្វីបអាមេរិកខាងត្បូងប៉ែកខាងជើង។
១. ភាសាចិន (Chinese)
ដោយសារតែប្រទេសចិន គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងលោក ទើបភាសាចិនជាភាសាដែលជាប់លេខ១ ដែលមានមនុស្សនិយាយច្រើនជាងគេ។ ជនជាតិដើមដែលនិយាយភាសាចិនមានចំនួន ១ពាន់ ៣រយលាននាក់ ដែលពួកគេជាជនជាតិចិននេះតែម្តង៕
Comments are closed, but trackbacks and pingbacks are open.