មិនទាន់ចប់ទេ ! រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ស្នើឲ្យចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះផែង វណ្ណៈ ពីបទ ប្រ មា ថ ចំពោះព្រះសង្ឃ
(ភ្នំពេញ)៖ យោងតាមលិខិតចូល អយ្យការអមសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ស្នើសុំព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះផែង វណ្ណៈ ពីបទ ប្រ មា ថ ចំពោះព្រះសង្ឃ តាមមាត្រា៥១៦, បទញុះញង់ឲ្យមានការរើសអើង មាត្រា៤៩៦ និងបទគំ រា មថានឹង ស ម្លា ប់ មាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ។
ក្នុងលិខិតលោករដ្ឋមន្រ្តី បានបញ្ជាក់ថា៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ផែង វណ្ណៈ បានធ្វើការបង្ហោះ វីដេអូផ្សាយផ្ទាល់(Live) លើផេករបស់ខ្លួនដែលមានឈ្មោះ Pheng Vannak News ដោយបាន ជេ រ ប្រ មា ថ មកលើព្រះសង្ឃ និងពោលពាក្យគម្រាមកំហែងញុះញង់ឱ្យមានការរើសអើងចំពោះព្រះសង្ឃ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់អ្នកបួស ដោយបាននិយាយថា
«ប្រសិនបើ វា យ កូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅ បា ញ់ ចោ លតែម្ដង ចំពោះអ្នកប្រព្រឹត្ត» ដែលជាចេតនាគម្រាមកំហែងថានឹង ស ម្លា ប់ ដែលមានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌ និងចោទបន្ថែមលើព្រះគ្រូ ចៅអធិការវត្តបូណ៍នូវពាក្យមិនពិតដោយពោលថា «លោកជាជនរងគ្រោះ រត់គេចខ្លួន ព្រោះខ្លាចគេតាមធ្វើបាប មិនហ៊ានចូលផ្ទះទៀតផង» និង វា យ ប្រ ហា រ មន្ត្រីថេរសភាសង្ឃខេត្ត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយ៉ាងខ្លាំង។
«ក្នុងនាមក្រសួងធម្មការ និងសាសនា សូមថ្កោលទោសលើបុគ្គលឈ្មោះ ផែង វណ្ណៈ ចំពោះសកម្មភាព ដូចបានរៀបរាប់ខាងលើនេះ និងស្នើសុំឱ្យឯកឧត្តមព្រះរាជអាជ្ញា ចាត់វិធានការចំពោះបុគ្គលរូបនេះ តាមច្បាប់ជាធរមាន។ អាស្រ័យហេតុនេះ សូម ឯកឧត្តមព្រះរាជអាជ្ញា មេត្តាធ្វើការចោទប្រកាន់ជនល្មើស ដើម្បីផ្តន្ទាទោស តាមផ្លូវច្បាប់ជាធរមាន»។ នេះបើតាម លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាកម្ពុជា។
Comments are closed, but trackbacks and pingbacks are open.