ល្អណាស់ ! បងប្រុសម្នាក់ ប្រកាសថា ការផ្ទេរប្លង់ដី មិនយកលុយលើស ពីច្បាប់កំនត់ទេ បើ​ធ្វើមិនបាន សុខចិត្តដោះអាវមន្ត្រីចោល

(ភ្នំពេញ)៖ យោងតាមហ្វេសប៊ុករបស់ Long Sopheap បានសរសេរថា ៖ បើខ្ញុំធ្វើមិនបាន ខ្ញុំសូមដោះអាវមន្ត្រីចេញ សុខចិត្តទៅធ្វើជាប្រជាពលរដ្ឋធម្មតា ធ្វើស្រែចំការ អង្គុយលក់ខោអាវជាមួយភរិយានៅឯផ្សារ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ម្ចាស់អាខោនហ្វេសប៊ុកខាងលើ បានបន្តថា លោកតា លោកយាយ ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ ដែលមានដីនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានបំណងកាត់ឈ្មោះផ្ទេរកម្មសិទ្ធិដី តែមិនដឹងទៅរកអ្នកណាដែលជួយរៀបចំឯកសារកាត់ប្លង់ដីដោយមិនអស់លុយ សូមមកជួបខ្ញុំផ្ទាល់នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រដើម្បីរៀបចំឯកសារផ្ទេរកម្មសិទ្ធិ (កាត់ឈ្មោះ)គឺមិនអស់លុយទេ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ដោយភ្ជាប់មកជាមួយនូវ : -ប្លង់ដីច្បាប់ដើម -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ -សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត -សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ -សាម៉ីខ្លួន(អ្នកលក់ អ្នកទិញ ឬអ្នកធ្វើអំណោយ អ្នកទទួលអំណោយ ) រួមនឹងសាក្សី2នាក់ មកជាមួយផងដែរ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្នុងនាមខ្ញុំជាមន្ត្រីបម្រើរាស្ត្រ ខ្ញុំនឹងជួយបំពេញឯកសារជូនដោយមិនយកកម្រៃនោះទេ ហើយក៏គ្មានការកំណត់ណាមួយឱ្យខ្ញុំទាមទាប្រាក់ កម្រៃពី លោកតា លោកយាយ ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ ក្នុងការជួយរៀបចំឯកសារផ្ទេរកម្មសិទ្ធិជូនឡើយ ។ ក្រោយពីខ្ញុំរៀបចំជូនរួចតាមនីតិវិធី សូមលោកតា លោកយាយ ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ ត្រូវយកឯកសារនោះ ទៅបង់ប្រាក់ថ្លៃសេវាតែម្តងគត់តាមប្រភេទសេវាដែលលោកអ្នកបានស្នើសុំនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ តាមតារាងតម្លៃសេវា ដែលមានបិទនៅទីនោះ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ខាងក្រោមគឺជាលេខទូរស័ព្ទរបស់ខ្ញុំ ក្រែងលោលោកតាលោកយាយ ពុកម៉ែ មាមីង បងប្អូន មករកខ្ញុំមិនឃើញ
អាចទូរស័ព្ទមក លេខ 088 99 98 333 ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
តែសូមកុំឆាតសួរ ខ្ញុំមើលមិនអស់ទេ ឆាតច្រើនពេក បើមានចម្ងល់សូមខលមកងាយស្រួលជាង … បញ្ជាក់ ក្នុងករណីដែលលោកតា លោកយាយ ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋទាំងអស់ មកជួបខ្ញុំហើយ បែជាខ្ញុំមិនបានជួយរៀបចំឯកសារជូន ដោយគ្មានហេតុផលច្បាស់ លាស់សូមដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យប្រជាពលរដ្ឋ ដែលមាននៅក្នុងសាលាស្រុកសំរោងទងស្រាប់ ។

Comments are closed, but trackbacks and pingbacks are open.