អ្នកធ្លាប់ចូលហាង Zando ផ្លូវ ៥៧ កែង ៣៥២ នៅថ្ងៃទី២២ ខែមីនា ម៉ោង ១៣៖០២នាទី បើមានអាការៈសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តភ្លាម!
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីតាំងហាងលក់សម្លៀកបំពាក់ Zando សាខាទីតាំង ផ្ទះលេខ ២៩, ផ្លូវលេខ៥៧ កែង ៣៥២, សង្កាត់ បឹងកេងកង ទី១ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៣៖០២នាទី (អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ នៅម៉ោង ១៣៖០២នាទី)។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងដូចខាងក្រោម៖
+ វិទ្យាល័យបាក់ទូក
+ វិទ្យាល័យបឹងត្របែក
+ មណ្ឌលសុខភាពចាក់អង្រែក្រោម
+ មន្ទីរពេទ្យខ្មែរ-សូវៀត
+ សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
+ មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!
Comments are closed.