អាហារទាំងនេះមិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងល្អខ្លាំងសម្រាប់អ្នកលើសឈាមទៀតផង
ដោយជំងឺនេះ មិនមែនកើតតែលើមនុស្សចាស់ទេ ក្មេងៗម្ភៃប្លាយក៏អាចកើតដូចគ្នា។ ហេតុនេះ គ្នាយើងត្រូវប្រុងប្រយ័ត្នសុខភាពឲ្យបានល្អ។ អត្ថបទនេះ នឹងណែនាំគ្នាយើងពីប្រភេទអាហារពិសេសៗ អាចជួយឲ្យគ្នាយើងមានជំងឺលើសឈាម ថែរក្សាសុខភាពឲ្យបានល្អ។
១- បន្លែស្លឹកបៃតង៖ ជាតិប៉ូតាស្យូម គឺមានសមត្ថភាពជួយតម្រងនោម អាចបញ្ចេញជាសូដ្យូមតាមទឹកនោមបានល្អ ជាមូលហេតុជួយឲ្យសម្ពាធឈាមធ្លាក់ចុះ ខណៈបន្លៃស្លឹកបៃតង គឺសម្បូរជាតិប៉ូតាស្យូមណាស់។ យ៉ាងណាត្រូវចាំថា បន្លែកំប៉ុង ជាធម្មតាត្រូវគេបន្ថែមជាតិសូដ្យូមដើម្បីរក្សាគុណភាព និងភាពស្រស់ ដែលកាន់តែប៉ះពាល់ដល់គ្នាយើងកំពុងលើសឈាមស្រាប់។ ប៉ុន្តែចំពោះបន្លែក្លាស្សេ គឺមានផ្ទុកសារធាតុចិញ្ចឹមច្រើន ដូចគ្នាទៅនឹងបន្លែស្រស់ដែរ ហើយងាយស្រួលទុកដាក់សម្រាប់ចម្អិនម្ហូបយូរថ្ងៃទៀតផង។ ដើម្បីជួយឲ្យអាហារកាន់តែឆ្ងាញ់ គ្នាយើងអាចរៀបចំបន្លែបៃតង ជាមួយពពួកអាហារផ្សេងទៀត ដូចជាចេក ទឹកគ្រាប់ធញ្ញជាតិ (ទឹកសណ្តែក) និងទឹកបន្លែបៃតងតែម្តង។
ពពួកផ្លែបឺរី
២- ពពួកផ្លែបឺរី៖ ពពួកផ្លែបឺរី ពិសេសប្លូបឺរី សម្បូរទៅដោយសារជាតិចម្រុះពីធម្មតជាតិដែលធម្មតាហៅថា flavonoids។ ការសិក្សាមួយរកឃើញថា ញ៉ាំសារជាតិចម្រុះពីធម្មជាតិទាំងនេះ គឺអាចជួយការពារជំងឺលើសឈាមបាន ជួយធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះ។ ប្លូបឺរី រ៉េបបឺរី និងស្ត្របឺរី ជាផ្លែឈើដែលងាយស្រួលបញ្ចូលក្នុងរបបអាហារបំផុត អាចញ៉ាំជាមួយអាហារធញ្ញជាតិចម្រុះ (Cereal) ញ៉ាំពេលព្រឹកក៏បាន ឬអាចបង្កកធ្វើជាបង្អែមអាចញ៉ាំភ្លាមៗ និងជួយឲ្យសុខភាពល្អ។
ឆៃថាវក្រហម
៣- ឆៃថាវក្រហម (Red beets)៖ ពពួកឆៃថាវ សុទ្ធតែសម្បូរទៅដោយសារធាតុអុកស៊ីតនីទ្រិក ដែលមានសមត្ថភាពជួយបើកសរសៃឈាមឲ្យបានធំ បញ្ចុះសម្ពាធឈាម។ ក្រុមអ្នកស្រាវជ្រាវរកឃើញថា ជាតិនីដ្រាត ក្នុងទឹកឆៃថាវក្រហមអាចជួយបញ្ចុះសម្ពាធឈាមលើអ្នកជំងឺលើសឈាម ត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ។
៤- ទឹកដោះគោគ្មានជាតិក្រែម និងយ៉ាអួរ៖ ទឹកដោះគោគ្មានជាតិក្រែម ជាប្រភពដ៏សម្បូរនៃជាតិកាល់ស្យូម ហើយគ្មានជាតិខ្លាញ់នោះឡើយ ដែលសំខាន់ទាំងសម្រាប់ប្រើប្រាស់ក្នុងរបបអាហារ និងបញ្ចុះសម្ពាធឈាម។ នៅមានជម្រើសផ្សេងទៀត ដោយគ្នាយើងលើសឈាម តែមិនចូលចិត្តទឹកដោះគោ អាចញ៉ាំយ៉ាអួរជំនួសបាន។
យោងតាមសមាគមជំងឺបេះដូងអាមេរិក ស្រីៗញ៉ាំយ៉ាអួ ចាប់ពី ៥ដងក្នុងមួយសប្តាហ៍ឡើងទៅ គឺអាចកាត់បន្ថយហានិភ័យជំងឺលើសឈាមបានដល់ទៅ ២០%។ យ៉ាងណា នៅពេលទៅទិញយ៉ាអួ ត្រូវប្រាកដថា យ៉ាអ៊ួមានជាតិស្ករតិច គឺកាន់តែល្អសម្រាប់សុខភាពយើង។ Oatmeal ជាប្រភពនៃអាហារកាកសរសៃ គ្មានជាតិខ្លាញ់ និងជាតិសូដ្យូមទៀត ដែលសុទ្ធសឹងអាចជួយរក្សាសម្ពាធឈាមបានល្អ។ ញ៉ាំអាហារ Oatmeal នៅពេលព្រឹក ជាវិធីរៀបចំរបបអាហារល្អបំផុតសម្រាប់យើង។ យ៉ាងណា ញ៉ាំ Oatmeal នៅពេលយប់ គឺពេញនិយមខ្លាំង ដូចគ្នាទៅនឹងញ៉ាំពេលព្រឹកដែរ។
៦- ចេក៖ ដូចលើកឡើងខាងដើម ញ៉ាំអាហារសម្បូរជាតិប៉ូតាស្យូម គឺល្អជាងញ៉ាំអាហារបំប៉នទៅទៀត។ ហាន់ចេកជាចំណិតៗ លាយជាមួយធញ្ញជាតិ Cereal ឬ Oatmeal កាន់តែជួយរាងកាយទទួលបានជាតិប៉ូតាស្យូមច្រើនមួយកម្រិតទៀត។ ចំពោះអាហារពេលព្រឹក អាចញ៉ាំចេកមួយផ្លែ ជាមួយស៊ុតស្ងោរមួយគ្រាប់ មិនត្រឹមតែល្អទេ ថែមទាំងចំណេញពេលទៅធ្វើការថែមទៀត។
៧- ពពួកត្រីសម្បូរអាស៊ីដអូមេហ្គា ៣៖ ត្រី ជាអាហារសម្បូរទៅដោយប្រូតេអ៊ីនគ្មានជាតិខ្លាញ់ ក្នុងនោះរាប់បញ្ចូលទាំងត្រីសាបាក់ និងត្រីសាល់ម៉ុន ដែលសុទ្ធសឹងជាត្រីសម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា ៣ អាចជួយបញ្ចុះសម្ពាធឈាមបានល្អ កាត់បន្ថយការរលាក និងកាត់បន្ថយកម្រិតខ្លាញ់ទ្រីគ្លីស៊ីរីត (triglycerides)។ លើសពីនេះ ត្រី Trout (ស្រដៀងត្រីព្រួល) ក៏ជាប្រភពនៃវីតាមីន D ខណៈលើកលោកនេះ កម្រនឹងមានអាហារដែលមានផ្ទុកវីតាមីន D ខ្លាំងណាស់ ស្របពេលអ័រម៉ូនដែលបំប្លែងពីវីតាមីន D មាននាទីជួយបញ្ចុះសម្ពាធឈាមបានល្អ។
៨- គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិគ្មានជាតិអំបិល គឺសម្បូរជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម និងសារធាតុរ៉ែផ្សេងទៀត ដែលត្រូវគេជឿថា អាចកាត់បន្ថយសម្ពាធឈាមបាន។
៩- ខ្ទឹមស និងពពួកជីរ៖ ការវាយតម្លៃមួយពីស្ថាប័នTrusted Source នៅអាមេរិក បានកត់សម្គាល់ឃើញថា ខ្ទឹមស អាចកាត់បន្ថយសម្ពាធឈាម បង្កើនកម្រិតសារធាតុអុកស៊ីនីទ្រិកក្នុងរាងកាយ ដោយសារធាតុនេះ ជួយឲ្យសរសៃឈាមរីកបានល្អ ធ្វើឲ្យសរសៃឈាមអាក់ទែរីកធំ ជាមូលហេតុនាំឲ្យសម្ពាធឈាមធ្លាក់ចុះ។
១០- សូកូឡាខ្មៅ៖ ការសិក្សាមួយធ្វើឡើងអំឡុងឆ្នាំ ២០១៥ រកឃើញថា ញ៉ាំសូកូឡាខ្មៅ មានទំនាក់ទំនងទៅនឹងការកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង (CVD)។ ការសិក្សាលើកឡើងថា ញ៉ាំសូកូឡាខ្មៅ ១០០ ក្រាម/ថ្ងៃ ជួយឲ្យហានិភ័យជំងឺសរសៃឈាមបេះដូងកាន់តែទាប។
១១- ប្រេងអូលីវ៖ ប្រេងអូលីវ ត្រូវចាត់ទុកជាខ្លាញ់ល្អសម្រាប់សុខភាព ព្រោះវាផ្ទុកសារធាតុ Polyphenols ដែលជាសារធាតុប្រយុទ្ធនឹងការរលាក ដែលជាមូលហេតុជួយកាត់បន្ថយសម្ពាធឈាម។
១២- ផ្លែទទឹម៖ ទទឹម ជាផ្លែឈើល្អសម្រាប់សុខភាព អាចញ៉ាំភ្លាមៗ ឬចម្រាញ់ជាទឹកទទឹមស្រស់។ ការសិក្សាមួយផ្តោតទៅលើការផឹកទឹកផ្លែទទឹមស្រស់ មួយពែងក្នុងមួយថ្ងៃ ៤សប្តាហ៍ជាប់គ្នា ជួយធ្វើឲ្យឈាមធ្លាក់ចុះមួយរយៈខ្លីបាន។
ផឹកទឹកផ្លែទទឹមស្រស់នៅពេលព្រឹក មិនត្រឹមតែឆ្ងាញ់ទេ ថែមជួយឲ្យសុខភាពល្អ ប៉ុន្តែត្រូវប្រាកដថា មិនត្រូវថែមស្ករក្នុងទឹកទទឹមដែលយើងផឹកឡើយ ព្រោះអាចធ្វើឲ្យមានផលអវិជ្ជមានចំពោះសុខភាពយើងទៅវិញ។
Comments are closed, but trackbacks and pingbacks are open.