ប្រយ័ត្ន! រដ្ឋបាលខេត្តកំពង់ចាម ជូនដំណឹងពីការបន្ដរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ-១៩ នៅស្រុកស្ទឹងត្រង់

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ លើមនុស្ស២នាក់បន្ថែមទៀត នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ដែលបានប៉ះពាល់ជាមួយស្ដ្រីអាយុ៧៥ឆ្នាំ ឈ្មោះ អាង សុខា ដែលបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១កន្លងទៅ។

សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា លទ្ធផលវិជ្ជមានលើស្ដ្រី២នាក់បន្ថែមទៀតនេះ ទី១.ឈ្មោះ ស្រ៉ី សុខលាង អាយុ៥៥ឆ្នាំ និងទី២.ឈ្មោះ ស៊ន ហេង អាយុ៧៥ឆ្នាំ។ មន្ដ្រីសុខាភិបាល ក៏បានបន្ដរកឃើញមនុស្សចំនួន៤នាក់ផ្សេងទៀតផងដែរ ដែលបានប៉ះពាល់អ្នកទាំងពីរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ដកំពង់ចាម ក៏បានអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋរស់នៅភូមិអូររុន ឃុំខ្ពបតាងួន ឬភូមិដ៏ទៃទៀតដែលនៅជាប់ឃុំខ្ពបតាងួន ដែលបានធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺទាំងពីរខាងលើ ក្នុងអំឡុងចាប់ពីថ្ងៃទី១៤ ខែមីនា រហូតដល់ថ្ងៃនេះ សូមរួសរាន់ទៅពិនិត្យសុខភាព ឬយកសំណាកនៅមន្ទីរពេទ្យបង្អែក ហ៊ុន ណេង ស្ទឹងត្រង់ ឬទីតាំងដែលមន្ដ្រីសុខាភិបាលបានរៀបចំ៕

Comments are closed, but trackbacks and pingbacks are open.