ជ្រះថ្លាណាស់ ! ព្រះតេជគុណ ឌួង ឆាយ ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ដើម្បីទិញមន្ទីរពេទ្យ «នគរទេព»
(ភ្នំពេញ)៖ ព្រះតេជគុណ ឌួង ឆាយ បានជួយឧបត្ថម្ភថវិកាចំនួន ១០.០០០(ដប់ពាន់)ដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញមន្ទីរពេទ្យ «នគរទេព»។
ការចូលរួមឧបត្ថម្នេះបានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសទិញមន្ទីរ «នគរទេព» មកធ្វើជាសម្បត្តិរដ្ឋ និងបម្រើការព្យាបាលអ្នកជំងឺកូវីដ១៩។
យោងតាមហ្វេសប៊ុក Duoung Chhay ឌួងឆាយ នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១នេះថា «ខ្ញុំព្រះករុណាអាត្មាភាព ឌួង ឆាយ សូមប្រគេននូវសេចក្តីល្អដែលកើតចេញពីសទ្ធាដ៏ជ្រះថ្លានាពេលនេះ និងពេលកន្លងមកសូមប្រគេនទូលថ្វាយដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ញោមប្រុស ញោមស្រី គ្រប់ៗគ្នា សូមបានចាកផុតនូវឧបទ្រពចង្រៃទាំងឡាយទាំងពួង សូមប្រកបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា» ។
គួរំលឹកថា កាលពីកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសនឹងទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្មោះ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។ បន្ទាប់ពីទិញរួចរាល់ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត៕
Comments are closed, but trackbacks and pingbacks are open.