ឆ្លងបន្តគ្នា! កូនៗ២នាក់ របស់អាជីវករនៅផ្សារអូឬស្សី បានឆ្លងកូវីដ-១៩

ភ្នំពេញ៖ កូនៗ២នាក់ របស់អាជីវករនៅផ្សារអូឬស្សី បានឆ្លងកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកចតុមុខនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីគណៈបញ្ជាការឯកភាពខណ្ឌ បានចុះយក អ្នកជំងឺ០២នាក់ នៅចំណុចផ្ទះលេខ៥៦D១៣ ផ្លូវ២៣០ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅម៉ោង១៩ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ។

អ្នកជំងឺមានឈ្មោះ លី លាងហៀង ភេទស្រី អាយុ១៨ឆ្នាំ និងឈ្មោះ លី លាងហេង ភេទប្រុស អាយុ២៣ឆ្នាំ។ ឳពុកម្តាយពួកគាត់ ជាអាជីវករផ្សារអូឬស្សី ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល នៅមន្ទីរពេទ្យ ថ្ងៃទី០២-០៤-២០២១។

បច្ចុប្បន្នទីតាំងខាងលើ ត្រូវគណៈបញ្ជាការឯកភាព សម្រេចបិទជាបណ្តោះអាសន្នហាមចេញចូល តែខាងក្នុងផ្ទះ មិនមានមនុស្សស្នាក់នៅធ្វើចត្តាឡីស័កនោះទេ៕

Comments are closed, but trackbacks and pingbacks are open.