មិនដឹងសុខទុក្ខយ៉ាងណាទេ!! ទីបំផុត តារាប្រុស Paing Takhon ត្រូវយោធាមីយ៉ាន់ម៉ាចាប់ខ្លួនហើយ ពីបទក្បត់ជាតិ

នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ នេះ កងកម្លាំងយោធាប្រទេសមីយ៉ាន់ម៉ា បានទៅចាប់ខ្លួនតារាសម្តែង និង ម៉ូដែលដ៏ល្បីឈ្មោះ Paing Takhon ហើយ ដោយកងកម្លាំងយោធាបានទៅចាប់តារាម៉ូដែលរូបនេះដល់ផ្ទះតែម្ដង ដែលមានទីតាំងស្ថិតនៅទីក្រុងយ៉ាងហ្គូន ។
យ៉ាងណាមិញ សម្រាប់បងស្រីរបស់តារារូបសង្ហារូបនេះ បានស្នើសុំឱ្យប៉ូលិសជួយប្អូននាងផង ព្រោះថាលោកពេលនេះកំពុងតែឈឺមានជំងឺប្រចាំកាយ ដែលនាងពិតជាបារម្ភខ្លាំងណាស់ ។
សម្រាប់មូលហេតុនៃការចាប់ខ្លួននេះ គឺដោយតារាប្រុសលោក Paing Takhaon បានចេញមុខទៅតវ៉ាប្រឆាំងរដ្ឋាភិបាលយោធានាពេលកន្លងទៅ បន្ទាប់ពីមានរដ្ឋប្រហារកើតឡើងក្នុងប្រទេស ។ ហេតុដូចនេះហើយទើបយោធាបានចោទប្រកាន់លោកទៅតាមមាត្រា ៥០៥ នៃក្រមព្រហ្មទណ្ឌ ដើម្បីធ្វើការចាប់ខ្លួនតែម្ដង ។
លោក Paing Takhon មិនត្រឹមតែចេញមុខបាតុកម្មក្នុងប្រទេសប៉ុណ្ណោះទេ តារារូបនេះក៏បានប្រើប្រាស់សំឡេង និង ប្រជាប្រិយភាពរបស់ខ្លួន អំពាវនាវឱ្យអន្តរជាតិជួយដល់មីយ៉ាន់ម៉ាផងដែរ ព្រោះថារាល់ការធ្វើបាតុកម្មតែងតែមានវត្តមានតារារូបនេះមិនដែលលស់ថ្ងៃណាមួយឡើយចាប់តាំងពីមានរដ្ឋប្រហារមក ។
ទន្ទឹមនឹងនេះ បើងាកទៅមើលមហាជនអ្នកគាំទ្រឯណោះវិញ ពេលនេះម្នាក់ៗកំពុងតែមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាពរបស់លោក Paing Takhaon មិនដឹងថា តើការចាប់ខ្លួននេះលោកអាចមានសេរីភាពមកវិញបានដែរឬទេ? ណាមួយ Paing Takhon ពេលនេះកំពុងតែមានជំងឺប្រចាំខ្លួនផង ។ មិនអាចជួយអ្វីបាន ម្នាក់ៗពេលនេះមានតែបួងសួងឱ្យលោកមានសុវត្ថិភាពតែប៉ុណ្ណោះ ៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.