ពេទ្យបកស្រាយបញ្ហាមេជីវិតឈ្មោលធ្លាក់ចុះ គ្រាន់តែជិះកង់ឬស្លៀកពាក់រឹបៗ
កន្លងមកយើងអាចដឹងត្រឹមថា អ្នកជ ក់ បា រី ផឹ ក ស្រា សេ ពគ្រឿ ង ញៀ នជាហេតុនាំឲ្យមេជីវិតឈ្មោលធ្លាក់ចុះ។ វេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ក្រៅពីជ ក់ បា រី ផឹ ក ស្រា នៅមានករណីមួយចំនួនទៀតក៏ជាមូលហេតុនាំឲ្យមេជីវិតធ្លាក់ចុះដូចគ្នាផងដែរ។ សាស្ត្រាចារ្យវេជ្ជបណ្ឌិតរូបនោះ បន្តថាអ្នកដែលឧស្សាហ៍ជិះកង់ និងស្លៀកសម្លៀកបំពាក់រឹបតឹងជាប្រចាំ សុទ្ធតែប៉ះពាល់ដល់គុណភាពមេជីវិតដូចគ្នា ហើយចំណុចសំខាន់មួយទៀតការដាក់ទូរស័ព្ទដាក់ក្នុងហោប៉ៅមុខ។ ចំពោះការបកស្រាយពីមូលហេតុអស់ទាំងនោះមានដូចខាងក្រោម៖១- ជិះកង់៖ ប្រសិនបើយើងជាអ្នកជិះកង់ ដើម្បីកម្សាន្តអារម្មណ៍ និងជាកីឡាដែលល្អចំពោះសុខភាព អាចជិះ កន្លះទៅ ១ ម៉ោង ឬយ៉ាងច្រើន ៣ ដងក្នុងមួយសប្ដាហ៍មិនមែនជាបញ្ហា។ ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តជិះកង់ទៅផ្លូវឆ្ងាយៗ ប្រាកដជាមានឯកសណ្ឋានត្រឹមត្រូវ ដែលខោត្រូវស្លៀកនោះតឹងរឹប។ ក្រៅពីនោះការជិះកង់យូរ សម្លៀកបំពាក់តឹងអង្គុយនឹងកែបកង់ជ័រយូរពេក ធ្វើឲ្យកើនឡើងកម្ដៅនៅព ងស្វា ស និងជាហេតុអាចសម្លាប់មេជីវិតឈ្មោលរបស់បុរសបានដែរ ព្រោះមេជីវិតឈ្មោលត្រូវការសីតុណ្ហភាពសមល្មម ដើម្បីរស់នៅ។ ដូចនេះបុរសដែលជិះកង់ច្រើនម៉ោង គឺមានគុណភាពមេ ជីវិ តឈ្មោលទាប។២- ខោតឹងៗ៖ សម្រាប់បុរសក៏ស្លៀកខោក្នុងជាមុនសិន ការស្លៀកខោទ្រនាប់រឹបតឹងខ្លាំងពេក វាមិនល្អសម្រាប់ស្បែករបស់យើង ហើយថែមទាំងធ្វើឲ្យប៉ះពាល់ដល់ចំនួនមេជីវិតឈ្មោលទៀត ព្រោះខោទ្រនាប់រឹបតឹងក៏ធ្វើឲ្យមានការឡើងកម្ដៅព ង ស្វា ស។ ប្រ ដា ប់ ភេ ទបុ រស ត្រូវការខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីផលិតមេជីវិតឈ្មោល តែបើសម្លៀកបំពាក់តឹងដាក់សំពាធខ្លាំងពេក វាបណ្តោលឲ្យខ្សោយទៅវិញ ហើយបូករួមទាំងស្លៀកខោខោវប៊យក្រាស់ៗនាំឲ្យបរិវេណតំបន់ប ន្តពូ ជហប់ ស្អុះ គ្មានខ្យល់ចេញចូល សី តុណ្ហភាពបែបនោះដែលអាចរារាំងការផលិត និងការលូតលាស់ជីវិតឈ្មោល។៣- ដាក់ទូរស័ព្ទនៅហោប៉ៅមុខ៖ សារធាតុវិទ្យុសកម្មដែលចេញពីទូរស័ព្ទដៃ ក៏អាចកាត់បន្ថយចំនួនមេ ជី វិត ឈ្មោល និងធ្វើឲ្យមេជីវិតឈ្មោល បាត់បង់គុណភាពក្នុងការបង្កកំណើត។ ហេតុនេះហើយបុរសដែលដាក់ទូរស័ព្ទក្នុងហោប៉ៅ ធ្វើឲ្យមេជីវិតឈ្មោលមានសុខភាពមិនល្អ ហើយទោះជាអាចបង្កកំណើតបាន ក៏អាចមិនល្អគ្រប់គ្រាន់។
Comments are closed.