ចូលរួមរំលែកទុក្ខផង!! ល្ងាចថ្ងៃទី ១៧ មេសា នេះក្រសួងសុខាភិបាល ប្រកាសថាមានជនជាតិខ្មែរ២នាក់ ស្លា ប់ដោយសារជំងឺកូវីដ១៩
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ប្រកាសអំពីករណីជនជាតិខ្មែរ២នាក់ ស្លាប់ដោយសារជំងឺកូវីដ១៩, ម្នាក់អាយុ៧០ឆ្នាំ និងស្រ្តីម្នាក់អាយុ៤៨ឆ្នាំ នេះបើយោងតាមសេចក្តីប្រកាសទើបចេញថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពី៖
១៖ មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ៤៨ឆ្នាំ រស់នៅខេត្តកំពង់ធំ ត្រូវបានយកសំណាក នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដោយទទួលបានលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ដោយមានស្ថានភាពហត់ដង្ហ.ក់ខ្លាំ.ង អ្នកជំងឺត្រូវបានប.ញ្ជូនមកមន្ទីរពេទ្យហ្លួងម៉ែ វេលាម៉ោង ២២៖២០នាទី នៅថ្ងៃដដែល ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានពិនិត្យឃើញថា អ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅហើយ មុនចូលដល់មន្ទីរពេទ្យ ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ៤៨ឆ្នាំខាងលើ បានស្លាប់បាត់បង់ដោយសារជំងឺកូវីដ-១៩ មុនពេលចូលដល់មន្ទីរពេទ្យ។
២៖ ការិយាល័យស្រុកប្រតិបត្តិមេគង្គ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៧០ឆ្នាំ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦៖០៥នាទីល្ងាច។
ដោយទទួលបានព័ត៌មាន ពីក្រុមគ្រួសារបានឱ្យដឹងថា មុនពេលស្លាប់ពីរទៅបីថ្ងៃ គាត់មានចេញរោគសញ្ញាក្តៅខ្លួន ក្អក និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាក ស.ព ដើម្បីធ្វើការវិភាគ នៅថ្ងៃដដែលវេលាម៉ោង១៨:៣០
នាទីល្ងាច នៅទីតាំងផ្ទះរបស់ ស.ព ជាលទ្ធផលបានបញ្ជាក់ថា ស.ព.មានវិជ្ជមានកូវីដ-១៩។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៧០ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតនៅផ្ទះ ដោយសារជំងឺកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារ ស.ព៕
Comments are closed, but trackbacks and pingbacks are open.