ដំណឹងល្អ!! សហព័ន្ធស្រូវអង្ករកម្ពុជា ប្រកាសពីការលក់អង្ករបញ្ចុះតម្លៃ ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីការលក់អង្ករបញ្ចុះតម្លៃ ក្នុងពេលដែលប្រជាពលរដ្ឋ កំពុងជួបការលំបាកក្នុងពេលអនុវត្តវិធានការបិទខ្ទប់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា បន្ថែមលើយន្តការនៃការទប់ស្កាត់ ការដំឡើងថ្លៃម្ហូបអាហារ ជាពិសេស «អង្ករ» ដែលក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានដាក់ចេញ និងកំពុងបន្តអនុវត្ត តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១កន្លងមក មានសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា មួយចំនួនទៀត ដែលមានដេប៉ូលក់រាយ ដែលនៅមានសន្និធិ និងអាចដំណើរការក្នុងតំបន់បិទខ្ទប់ សម្រេចចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ដោយយល់ព្រមបញ្ចុះថ្លៃអង្ករបន្ថែមទៀត។

សហព័ន្ធស្រូវអង្ករបានបន្តថា ការបញ្ចុះតម្លៃនេះមានចាប់ពីចំនួន ២០០ ០០០ រៀល (ម្ភៃម៉ឺនរៀល) ទៅ ៤០០ ០០០ រៀល ( សែមស៊ិប ម៉ីនរៀល) (ក្នុងមួយតោន ឬស្មើនឹង ១០ ០០០ (មួយម៉ឺនរៀល) ទៅ ២០ ០០០(ពីរម៉ីនរៀល) ក្នុងមួយបេ សម្រាប់ទម្ងន់៥០គីឡូក្រាម ទៅតាមប្រភេទ និងស្តង់ដាបទដ្ឋានគុណភាពអង្ករ ដែលមាននៅក្នុងស្តុក ចាប់ពីពេលនេះតទៅ រហូតដល់ស្ថានការណ៍បានធូរស្បើយឡើងវិញ។ ហើយសមាជិកបន្ថែមទៀត នឹងចូលរួមជាបន្តរបន្ទាប់នៅពេលដែលបុគ្គលិក កម្មករនិងចំនួនសន្និធិអង្ករថ្មី អាចចរាចរណ៍ចូលមកដល់ដេប៉ូ ក្នុងតំបន់បិទខ្ទប់បាន៕

សូមអានសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖

Comments are closed, but trackbacks and pingbacks are open.