សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងមិនបិទផ្សារ បិទរាជធានីភ្នំពេញ បិទប្រទេស ដូចឆ្នាំ២០២១ទៀតនោះឡើយ
(ភ្នំពេញ)៖ ឆ្លើយតបនឹងពាក្យចចា.មអារាមមួយចំនួន ដែលលើកឡើងថា រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ ឬបិទប្រទេស បន្ទាប់ពីមានការរីករាលដាលជំ.ងឺកូវីដ១៩ បំប្លែ.ងថ្មី អូមីក្រុង, នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនមានភាពចាំបាច់ណាដែលត្រូវបិទរាជធានីភ្នំពេញ ឬបិទប្រទេសដូចកាលឆ្នាំ២០២១នោះឡើយ ដោយសារអត្រាស្រោ.ចវ៉ាក់សាំងមានកម្រិតខ្ពស់។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។
ជាមួយគ្នានេះ សម្តេចតេជោបានណែនាំឲ្យដល់បងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភថា រាជរដ្ឋាភិបាលចង់បិទប្រទេសឡើងវិញ ដែលនាំឲ្យភ័,.យបារម្ភរ.ត់ទិញស្បៀងអាហារ ឬសម្ភារៈប្រើប្រាស់ទុក បង្កើតឲ្យមានការឡើងថ្លៃទំនិញខុសប្រក្រតី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់អ្នកដែលនិយាយខ្សឹបខ្សៀវថានឹងមានបិទទីក្រុង បិទប្រទេសឡើងវីញ គឺមិនមានទេ។ ក្នុងតំណែងជានាយករដ្ឋមន្ត្រី ដែលមានសិទ្ធិអំណាចពេញលេញ ក្នុងការបញ្ជាបិទ ឬបើក គឺខ្ញុំមិនអនុវត្តនូវវិធានការបិទខ្ទប់នោះទេ សូមបញ្ជាក់កុំឲ្យមានការជ្រួលច្រប.ល់ទៅទិញឥវ៉ាន់ទុក»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការសម្រេចមិនសម្រេចបិទទីក្រុង ឬប្រទេសនេះ ដោយសារការចា..ក់វ៉ាក់សាំងមានអត្រាខ្ពស់ ដែលមិនធ្វើឲ្យប៉ះពាល់ធ្.ងន់ធ្ងរដល់សុខភាព [អ្នកឆ្លងកូវីដ] រួមទាំងការអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ៣ការពារ ៣កុំ និងអញ្ជើញទៅចា..ក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញឲ្យបានគ្រប់ៗគ្នា ហើយចំពោះកូនៗដែលដល់អាយុចា..ក់វ៉ាក់សាំង សូមនាំកូនៗទៅចាក់វ៉ាក់សាំ.ងឲ្យបានគ្រប់គ្នា។
សូមបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ១៩ បំប្លែ.ងថ្មីប្រភេ.ទអូមីក្រុង នៅរយៈពេលចុងក្រោយនេះ មានការរីករាលដា.លខ្លាំ.ង ដោយថ្ងៃខ្លះឆ្លងរហូតដល់ជាង៥០០នាក់ (តេស្ត PCR) ។ បើតាមសម្តេចតេជោ ហ៊ុន សែន សម្រាប់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ករណីឆ្លងជំងឺកូវីដ១៩ រកឃើញជិង៦០០ករណី និងអ្នកស្លា..ប់២នាក់៕
Comments are closed, but trackbacks and pingbacks are open.