សំបូរអ្នកផ្គើនម្ល៉េះ !!​​ បុរសម្នាក់ផ្គើនបម្រាមបិទខ្ទប់ គេចពីភ្នំពេញទៅកំពតបានសម្រេច ឡាយវីដេអូបោះសម្តី ចុងក្រោយលទ្ធផលបែបនេះ

ខេត្តកំពត៖​​ យោងតាមវីដេអូមួយដែល​បុរសម្នាក់បានបញ្ចេញវីដេអូមួយ ដែលខ្លួនបានបង្ហោះនៅលើបណ្តាញសង្គម ព្រមទាំង បោះពាក្យសម្តីថា រូបគេបានចាកចេញពីភ្នំពេញទៅខេត្តកំពតបានយ៉ាងងាយស្រួល ហើយថែមទាំងបានឡាយវីដេអូ ដោយចោទសួរទាំងចម្ងល់ថា អ្នកណាថាមកកំពតមិនបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ក្នុងវីដេអូមួយដែលបុរសរូបនេះ បានបង្ហោះនៅលើបណ្តាញ ក្រោយពីខ្លួនចេញពីភ្នំពេញ មកខេត្តកំពតបានជោគជ័យ ដូច្នេះថា៖​ មកដល់ផ្ទះៗ អ្នកណាគេមកពីភ្នំពេញអត់កើត សួស្តី មកដល់កំពតហើយ នៅជាមួយប្អូន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីទទួលបានព័ត៌មាននេះរយៈពេល០១ម៉ោង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានស្រាវជ្រាវរកឃើញបុគ្គលរូបនេះគឺមានឈ្មោះ ផល ដារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរជា ជាងកាត់កញ្ចក់ (នៅភ្នំពេញ) និងទីកន្លែងកំណើត ភូមិ អង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នសមត្ថកិច្ចខេត្តកំពត កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

Comments are closed, but trackbacks and pingbacks are open.