ច្រើនណាស់!! អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៤៧លាន ៧៨ម៉ឺននាក់ ស្លាប់ជាង ៣លាន ១២ម៉ឺននាក់ និងជាសះស្បើយជាង ១២៥លាន ៣២ម៉ឺននាក់!
(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤៧,៧៨៣,៣៧៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,១២២,៥៣៨នាក់ និងជាសះស្បើយឡើងវិញ ១២៥,៣២០,៨៧៣នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣២, ៨២៤,៣៨៩នាក់ ស្លាប់ចំនួន ៥៨៦,១៥២នាក់ និងជាសះស្បើយចំនួន ២៥, ៣៧៩,៨៣១នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១៧,៣០៦,៣០០នាក់ ស្លាប់ចំនួន ១៩៥,១១៦នាក់ និងជាសះស្បើយ ១៤,២៩៦, ៦៤០នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៤,៣៤០,៧៨៧នាក់ ស្លាប់ ៣៩០,៩២៥នាក់ និងជាសះស្បើយ ១២,៨០៩, ១៦៩នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖
Comments are closed, but trackbacks and pingbacks are open.