សោកស្តាយ! ទីបំផុតរកឃើញ Tangmo ហើយនៅមុននេះ តែជាសភាពជាសាកសពគួរឱ្យអាសូរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅយប់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ករណីតារាស្រី Tangmo បាត់ខ្លួននៅក្នុងទឹកទន្លេរចៅផាយ៉ា បាន និង កំពុងផ្ទុះការចែករំលែកជាខ្លាំង​នៅលើ​បណ្តាញ​​សង្គមក្នុងប្រទេសថៃ ដែលម្នាក់ៗបង្ហាញក្តីបារម្ភ និង ជូនពរឱ្យឆាប់រកឃើញនាងយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង បើតាមការឱ្យដឹងមុនពេលកើតហេតុ តារាស្រី Tangmo បានចេញជិះទូកកម្សាន្តជាមួយមិត្តភក្តិនាងចំនួន ៥ នាក់ផ្សេងទៀត ដោយទូកដែលនាងជិះជាប្រភេទ Speed Boat ពណ៌ស មានអ្នករួមដំណើរសរុបចំនួន ៦ នាក់ ទាំងនាង (ប្រុស ៣ ស្រី ៣)។ តាមរយៈព័ត៌មានបឋម បានឱ្យដឹងថា នាងបានរអិលធ្លាក់ចូលទឹកពេល​ព្យា​យាម​ឈរថតរូប ស្របពេលដែលទូកគ្រលែង ហើយបានបាត់ខ្លួនរហូតមកទល់ពេលនេះរកមិនទាន់ឃើញ មិនដឹងស្លាប់ ឬ រស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយក្រុមអ្នកជំនាញរុកអស់ពេលជាច្រើនម៉ោងពេលនេះ បានប្រទះឃើញសាកសពតារាស្រី Tangmo ហើយ នៅម៉ោង ១ និង ២០ នាទីថ្ងៃត្រង់ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ក្រោយពេលបងប្រុសតារាស្រីរូបនេះធ្វើការបួងសួង។ វាពិតធ្វើឱ្យមហាជន ក៏ដូចជាក្រុមគ្រួសារមានការតក់ស្លុតជាខ្លាំង ស្ទើរតែទទួលយកពុំបានឡើយ ដែលបានបាត់បង់បុគ្គលដ៏សំខាន់ ក៏ដូចជា​កូនស្រី​ជាទីស្រឡាញ់មួយប៉ប្រិចភ្នែកបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណា ជុំវិញករណីការស្លាប់របស់តារាស្រី Tangmo នេះដែរ ពេលនេះខាងមន្រ្តីជំនាញកំពុងតែស្រាវជ្រាវរកមូលហេតុនៃការស្លាប់របស់នាង បើទោះបីជាមិត្តភក្តិរបស់នាងបញ្ជាក់ថានាងរអិលធ្លាក់ចូលពេលកំពុងតែជិះទូកក៏ដោយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.