ដំណឹងល្អណាស់! អេស្ប៉ាញ កំពុងតេស្តថ្នាំគ្រាប់ព្យាបាលកូវីដលើកចុងក្រោយ ជាថ្នាំវ៉ៃលុកមេរោគផ្ទាល់ ដែលមានប្រសិទ្ធភាពខ្លាំង​រហូត​ដល់….

និយ័តករ​ប្រទេស​អេស្ប៉ាញ បាន​បើក​ភ្លើង​ខៀវ​ឱ្យ​ក្រុមហ៊ុន PharmaMar ចាប់ផ្ដើម​ការ​សាកល្បង​ថ្នាំ​ដែល​សន្យា​ថា​អាច​ព្យាបាល​ជំងឺ​កូវីដ-១៩ នៅ​ដំណាក់កាល​ទី ៣ ហើយ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន​ផលិត​ថ្នាំ​នេះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការ​ធ្វើ​តេស្ត​នៅ​មន្ទីរ​ពិសោធ ក្រុម​អ្នក​ស្រាវជ្រាវ​អន្តរជាតិ បាន​រក​ឃើញ​ថា ថ្នាំ​គ្រាប់ plitidepsin គឺ​មាន​ប្រសិទ្ធភាព​រហូត​ដល់ ២៧.៥ ដង ជាង​ថ្នាំ​គ្រាប់​ដ៏​ល្បី remdesivir ទៅ​ទៀត ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​វីរុស​ក្នុង​កោសិកា​មនុស្ស ។ ចំណុច​ខ្លាំង​មួយ​ទៀត​​របស់​ថ្នាំ​នេះ​គឺ​ជា​ថ្នាំ​វាយ​ប្រហារ​លើ​វីរុស​ផ្ទាល់ ហើយថ្នាំ plitidepsin ក៏ធ្វើ​ការ​រាំង​ខ្ទប់​មេ​ប្រូតេអ៊ីន ដែល​មិនអនុញ្ញាត​ឱ្យ​វីរុស​សាយភាយ​ពេញ​រាងកាយ​ទៀត​ផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុន PharmaMar រំពឹង​ថា នឹង​បញ្ចេញ​ថ្នាំ​គ្រាប់​នេះ​ទៅ​ព្យាបាល​អ្នក​ជំងឺ​ច្រើន​ជាង ៦០០ នាក់ នៅ​ពេល​ណា​ក្រុមហ៊ុន​ខ្លួន​ទទួល​បាន​ការ​អនុញ្ញាត​ដាក់​ចេញ​ឱ្យ​ប្រើប្រាស់ ។ គោល​បំណង​ចម្បង​នៃ​ការ​សាកល្បង​ថ្មី​នេះ គឺ​ដើម្បី​ប្រៀបធៀប​ថ្នាំ plitidepsin ទៅ​នឹង​ការ​ព្យាបាល​តាម​ស្តង់ដារ​នៃ​ថ្នាំ dexamethasone ឬ dexamethasone ផ្សំ​ជាមួយ​ថ្នាំ remmdesivir លើ​អ្នក​ជំងឺ​កូវីដ-១៩ កម្រិត​មធ្យម​នៅ​មន្ទីរពេទ្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាព​ជោគជ័យ​របស់​វា នឹង​ត្រូវ​បាន​វាយតម្លៃ​ដោយ​អ្នក​ជំងឺ​មួយ​ចំនួន ដែល​ជា​សះស្បើយ​ទាំង​ស្រុង​ក្នុង​ថ្ងៃ​ទី ៨ នៃ​ការ​ឆ្លង និង ​អ្នក​ជំងឺ​ដែល​មិន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​បន្ទាប់ ៕

Comments are closed, but trackbacks and pingbacks are open.