សូមប្រយ័ត្ន!!! អ្នកកើតជំងឺកូវីដ-១៩ ដែលជាសះស្បើយហើយ អាចនឹងស្ពាយរោគសញ្ញាអាក្រក់មួយនេះ ជាប់ច្រើនឆ្នាំមិនងាយបាត់

យើងដឹងហើយថា​ក្នុងចំណោមផលប៉ះពាល់របស់ជំងឺកូវីដ-១៩ ទាំងអស់ ក្នុងនោះដែរមានការបាត់បង់រសជាតិ និង ក្លិន ហើយបើតាមស្រាវជ្រាវឃើញថា​ ៨៦ ភាគរយ នៃអ្នកជំងឺកម្រិតស្រាលទាំងអស់តែងតែមានរោគសញ្ញានេះជាលក្ខណៈបណ្ដោះអាសន្ន ពោលគឺវានឹងបាត់ទៅវិញពេលដែលអ្នកជំងឺជាសះស្បើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ពេលនេះអ្នកវិទ្យាសាស្រ្តបានរកឃើញថា រោគសញ្ញាមួយនេះអាចនឹងនៅជាមួយអ្នកជំងឺដែលជាសះស្បើយក្នុងរយៈពេលវែងជាងនេះផងដែរ ។ ដោយឡែក «Parasmia» គឺជាពាក្យសម្រាប់ហៅជំងឺម្យ៉ាងដែលធ្វើឱ្យយើងមានការពិបាក ក៏ដូចជាបញ្ហាក្នុងការទទួលដឹងក្លិន ហើយវាមិនមែនសំដៅទៅលើរោគសញ្ញាជំងឺកូវីដនោះទេ គឺវាបានកើតឡើងទៅលើមនុស្សជុំវិញពិភពលោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺមួយនេះអាចធ្វើឱ្យអ្នកជាសះស្បើយពីកូវីដទាំងអស់ មិនអាចនឹងងាយទទួលដឹងក្លិន ក៏ដូចជារសជាតិមកវិញណាស់ ។ តាមការរាយការណ៍របស់ បានឱ្យដឹងថា អ្នកដែលមានធ្លាប់មានជំងឺកូវីដហើយបានបាត់បង់ការទទួលដឹងក្លិន និង រសជាតិ ភាគច្រើនអាចទទួលដឹងវិញ ក្នុងរយៈពេលត្រឹមពីរបីសប្តាហ៍ប៉ុណ្តោះ ចំណែកធ្លាប់ឆ្លងកូវីដហើយបានវិវត្តន៍ជំងឺនេះនឹងមិនងាយទទួលដឹងវិញទេ រហូតដល់ពីបីឆ្នាំឯណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ វានឹងធ្វើឱ្យយើងមានការធុំអាហារថែមទៀតផង ។ យ៉ាងណាមិញ យោងតាមការស្រាជ្រាវនៅឆ្នាំ ២០១២ បានឱ្យដឹងថា​ ជំងឺនេះមិនស្ថិតស្ថេរនោះទេ ពោលគឺវានឹងត្រលប់មកសភាពដើមវិញក្រោយពេលប៉ុន្មានឆ្នាំ ៕ប្រភព៖ eatthis

Comments are closed, but trackbacks and pingbacks are open.