ខ្លោចចិត្តណាស់! បីកូនតូចអាយុ ៣ ខែ ទៅតេស្តរំពឹងមិនអី ស្រាប់តែវិជ្ជមានមួយគ្រួសារ ឡានពេទ្យចូលយកទាំងយប់

មួយរយៈកាលចុងក្រោយនេះ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បាននាំឱ្យកម្ពុជា​មានអ្នកឆ្លងច្រើនជាគំហុក មានទាំងចាស់ជរាកុមារា កុមារី ស្ត្រីមានផ្ទៃពោះ និងអ្នកកូនខ្ចីជាដើម ត្រូវបានរកឃើញវិជ្ជមានជាបន្តបន្ទាប់ តម្រូវឱ្យរៀបសម្ភារឡើងឡានពេទ្យជាបន្ទាន់ ដើម្បីទៅព្យាបាលមេរោគកា.ច.សា.ហា.វនេះ ឱ្យបានទាន់ពេលវេលា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ថ្មីៗនេះ​តាមរយៈវីដេអូប្រមាណជា ២នាទី ដែលផ្ដល់ដោយ TYDA-ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានបង្ហាញឱ្យឃើញពីសកម្មភាព អ្នកម្ដាយមួយរូប បីកូនតូចដែលមានអាយុទើបតែ ៣ខែទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅកន្លែងយកសំណាក ដោយរំពឹងបែបន់ឱ្យឆ្លងផុតនូវមេរោគដ៏កា.ច.សា.ហា.វមួយនេះ កុំឱ្យធ្លាក់មកលើក្រុមគ្រួសាររបស់ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាអកុសល្យ ក្រោយពីការធ្វើតេស្តចេញលទ្ធផល ស្រាប់តែក្រុមគ្រួសាររបស់ស្ត្រីខាងលើ ១គ្រួសារ មានគ្នា ៤នាក់ ត្រូវបានរកឃើញវិជ្ជមានទាំងអស់ ទើបតម្រូវឱ្យក្រុមគ្រូពេទ្យ បើកឡានសាមុយចូលយកគ្រួសារស្ត្រីខាងលើទាំងអធ្រាត្រ នៅចំណុចភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីយកទៅព្យាបាលឱ្យបានទាន់ពេលវេលា ៕

Comments are closed, but trackbacks and pingbacks are open.