កូនខ្មែរអស្ចារ្យណាស់ !! កូនខ្មែរ១ក្រុម អាចបង្កើតម៉ាស៊ីនម្យ៉ាង សម្រាប់សង្រ្គោះអ្នកជំងឺកូវីដ ខណៈពិភពលោកកំពុងត្រូវការម៉ាស៊ីននេះ

វាគឺជារឿងដែលគួរឱ្យមានមោទនភាពមួយ ដែលឃើញកូនខ្មែរយើងមានចំណេះដឹង និងមានសមត្ថភាពខ្ពស់ក្នុងការកែច្នៃបង្កើតបាននូវឧបករណ៍ប្រើប្រាស់ផ្សេងៗដែលដើរដោយបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកក្នុងការជួយសម្រួលដល់ជីវិតរស់នៅប្រចាំថ្ងៃ និងការងាររបស់មនុស្សយើងឱ្យកាន់តែមានភាពងាយស្រួល និងល្អប្រសើរជាងមុន។ ហើយជាពិសេសមានឧបករណ៍ខ្លះបានក្លាយទៅជាជំនួយដ៏សំខាន់នៅក្នុងការជួយសង្រ្គោះអាយុជីវិតមនុស្សបានថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បើយើងក្រឡេកទៅក្រុម​វិស្វករ​កម្ពុជា​វ័យ​ក្មេង ArrowDot ដែល​ជា​ក្រុមហ៊ុន​ធ្វើ​ការងារក្នុងវិស័យ​ស្វ័យ​ប្រវត្ដិកម្មអេឡិចត្រូនិក​ និង​ឧស្សាហកម្ម​រ៉ូបូត។ ពួកគាត់បានបង្កើតម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើមតម្លៃទាបមួយ (Emergency Low Cost Ventilator Machine) ដែលអាចផ្ដល់នូវអុកស៊ីហ្សែន សម្រាប់​ជួយដល់​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ជំនួយផ្នែក​ផ្លូវ​ដង្ហើមដូចជា អ្នកជំងឺ​កូវីដ​១៩ និងអ្នកជំងឺ​ផ្សេងៗជាច្រើនទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយបច្ចុប្បន្ននេះ ម៉ាស៊ីនជំនួយដង្ហើម កំពុងតែមានតម្រូវការខ្ពស់ទូទាំងពិភពលោក ហើយក៏កំពុងតែមានការខ្វះខាតម៉ាស៊ីននេះផងដែរ។ ដោយសារតែករណីឆ្លងជំងឺផ្លូវដង្ហើមកូវីដ១៩ ទូទាំងសាកលលោក កំពុងតែបន្ដកើនឡើងឥតឈប់ឈរនៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក លឹម សង្វារ សហស្ថាបនិក និងជា CEO នៃ ArrowDotបានប្រាប់ Business Cambodia ថា «សម្រាប់ម៉ាស៊ីនជំនួយដង្ហើមដែលយើងផលិតនេះ គឺមានភាពងាយស្រួលក្នុងការប្រើប្រាស់ ស្រួលបម្លាស់ទី ហើយជាពិសេសគឺចំណាយដើមថ្លៃដើមផលិតទាប និងអាចផលិតបានលឿនក្នុងផ្គត់ផ្គង់ក្នុងកាលៈទេសៈបន្ទាន់ផងដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

CEO ក្រុមហ៊ុន ArrowDot ​រូបនេះ បានបន្ដថា « ម៉ាស៊ីននេះ មានកន្លែងតភ្ជាប់នឹងធុងអុកស៊ីហ្សែនមួយ និងមានពោងខ្យល់មួយដែលប្រើប្រាប់ប្រព័ន្ធមេកានិក ក្នុងការច្របាច់ពង់ខ្យល់ដើម្បីបញ្ជូនខ្យល់អុកស៊ីហ្សែនចូលទៅក្នុងសួតនៅពេលអ្នកជំងឺដកដង្ហើមចូល។ ហើយម៉ាស៊ីនជំនួយដង្ហើមនេះក៏បានបំពាក់មកជាមួយនឹងសិនស័រ ដែលអាចឱ្យយើងកំណត់ឱ្យវាច្របាច់ខ្យល់ទៅតាមថិរវេលាកំណត់ណាមួយ ឬ អាចឱ្យវាដំណើរការស្វ័យប្រវត្តិដោយខ្លួន​ឯង នៅក្នុងការផ្លាស់​ប្ដូរ​ល្បឿន បរិមាណ​ខ្យល់​ទៅ​តាម​លក្ខណៈ​របស់​អ្នក​ជំងឺផ្សេងៗគ្នា ដែលមុខងារនេះវាបានផ្ដល់នូវសុវត្ថិភាពនិងភាពច្បាស់លាស់ ក៏ដូចជាជួយសម្រួលដល់គ្រូពេទ្យឬអ្នកប្រើប្រាស់បានកាន់តែងាយស្រួល»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក លឹម សង្វារ​ បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ ArrowDot បានផលិតគំរូម៉ាស៊ីនជំនួយដង្ហើមនេះចំនួន ៤គ្រឿង ហើយលោកកំពុងតែបញ្ជូនម៉ាស៊ីនទាំងនេះទៅកាន់ក្រួសងសុខាភិបាលដើម្បីតេស្ដតំណាក់កាលចុងក្រោយមុននឹងចេញវិញ្ញាបនបត្រជូន។ ទន្ទឹមនឹងនេះដែរ ដើម្បីធ្វើឱ្យគម្រោងម៉ាស៊ីនជំនួយដង្ហើម (Emergency Low Cost Ventilator Machine) នេះកាន់តែឆាប់ទទួលបាននូវភាពជោគជ័យពេញលេញ លោក លឹម សង្វារ ក៏ត្រូវការប្រាក់ឧបត្ថម្ភ ក៏ដូចជាកញ្ចប់ទុនវិនិយោគពីវិនិយោគិនបន្ថែមផងដែរ។ ដោយអ្នកបងប្អូនអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 010981994 ឬ FB Page: ArrowDot។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបផងដែរថា សម្រាប់ប្អូនៗ ដែលកំពុងសិក្សានៅថា្នក់វិទ្យាល័យឬសាកលវិទ្យាល័យ ឬអ្នកដែលចេញធ្វើការហើយ ហើយមានបំណងចង់រៀនជំនាញវិជ្ជាជីវៈខាងផ្នែកប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រព័ន្ធរ៉ូបូត និងប្រព័ន្ធអេឡិចត្រូនិកជាដើមនោះ ខាងក្រុមហ៊ុន ArrowDot ក៏មានផ្ដល់ជូននូវវគ្គសិក្សាខ្លីពាក់ព័ន្ធនឹងជំនាងខាងលើនេះផងដែរ។ទំនាក់ទំនងចុះឈ្មោះតាមរយ:លេខទូរស័ព្ទ (098/099) 98 1994 ៕

Comments are closed, but trackbacks and pingbacks are open.