ដំណឹងល្អ !! រដ្ឋាករទឹកក្រុងភ្នំពេញ សម្រេចមិនយកថ្លៃប្រើប្រាស់ទឹករយៈពេល៣ខែ ពីកម្មករ និង….

(ភ្នំពេញ)៖ លោក ស៉ឹម ស៉ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ជូនសាធារណជន នៅយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះថា តបតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ឲ្យរដ្ឋាករទឹកក្រុងភ្នំពេញ ពិនិត្យមើលលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃទឹក សម្រាប់កម្មករកម្មការិនី នៅក្នុងតំបន់បិទខ្ទប់នោះ,។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋាករទឹកក្រុងភ្នំពេញ សម្រេចមិនយកថ្លៃប្រើប្រាស់ទឹកស្អាត រយៈពេល៣ខែ ពីកម្មករ កម្មការិនី និងសិស្សនិស្សិត ដែលស្នាក់នៅផ្ទះជួល ក្នុងតំបន់ក្រហមកំពុងបិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស៉ឹម ស៉ីថា បានបញ្ជាក់យ៉ាងដូច្នេះថា «យោងតាមការអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នាព្រឹកមិញនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចូលរួមសម្រួលបន្ទុក ដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតជំនួស៣ខែ គឺខែមីនា មេសា និងឧសភា ដល់កម្មករ សិស្ស និស្សិត ដែលស្នាក់នៅតាមបណ្តាផ្ទះជួល ក្នុងតំបន់ក្រហម កំពុងបិទខ្ទប់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអគ្គនាយកបញ្ជាក់ថា តាមការវាយតម្លៃ ផ្ទះជួលរបស់កម្មករ កម្មការិនី និងសិស្សនិស្សិត នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងតំបន់ក្រហម កំពុងបិទខ្ទប់មានប្រមាណ៨៧០ផ្ទះជួល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស៉ឹម ស៉ីថា សង្កត់ធ្ងន់ថា ការបង់ប្រាក់ថ្លៃប្រើប្រាស់ជំនួសនេះ ទទួលបានតែផ្ទះជួលឲ្យកម្មករ ក្នុងតំបន់ក្រហម កំពុងបិទខ្ទប់ប៉ុណ្ណោះ៕

Comments are closed, but trackbacks and pingbacks are open.