ដំណឹងល្អ!! រំភើបណាស់ អរគុណគ្រូពេទ្យ ថ្ងៃនេះក្រសួងប្រកាស មានអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន ៩៨០នាក់ទៀត…
ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២១ នេះ ជុំវិញករណីជំងឺកូវីដ-១៩ នៅកម្ពុជា ក្រសួងសុខាភិបាលបានប្រកាសថា មានជំងឺកូវីដ១៩ ៩៨០នាក់ជាសះស្បើយ
គួររំលឹកដែរថា នៅថ្ងៃនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៤៦ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ។
ទន្ទឹមនឹងតួរលេខឆ្លងដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងបានបញ្ជាក់ផងដែរថា មានអ្នកបាត់បង់ជីវីតដោយសារជំងឺកូវីដ-១៩ ចំនួន ០៦ នាក់បន្ថែមទៀត នៅថ្ងៃនេះ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ២១១៤១ នាក់
– អ្នកជាសះស្បើយមានចំនួន ៩៥១៩ នាក់
– អ្នកស្លាប់ចំនួន ១៤២ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម៖
Comments are closed, but trackbacks and pingbacks are open.