សូមជ្រាប ចាប់ពីថ្ងៃ ១៩ តទៅ តំបន់ក្រហមនឹងបង្រួមមកត្រឹមតាមផ្ទះ តាមអគារ ឬ តាមខុនដូរ

នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ តាមរយៈ video conference ជាមួយអភិបាលខណ្ឌទាំង ១៤ ដើម្បីពិនិត្យពិភាក្សា និង កំណត់ទីតាំងឱ្យបានច្បាស់លាស់ពាក់ព័ន្ធតំបន់ក្រហមឱ្យនៅតូច រហូតតាមខ្នងផ្ទះ តាមអគារ ឬ នៅតាមខុនដូរ ចាប់ពីថ្ងៃ ១៩ ខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះតទៅ ដើម្បីផ្តាច់ប្ញសគល់ជំងឺកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម ឃួង ស្រេង បានបានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យពិភាក្សាទៅលើទីតាំងតំបន់ក្រហមទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីយើងបង្រួមតំបន់ក្រហមនេះឱ្យមកនៅតូចជាងមុន រហូតមកនៅត្រឹមតាមខ្នងផ្ទះ តាមអគារ ឬ នៅតាមខុនដូរតែម្ដង និង ដើម្បីផ្ដាច់ឱ្យបានឫសគល់ជំងឺកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះទីតាំងតំបន់ក្រហម ម្ចាស់មូលដ្ឋាន ត្រូវតែទទួលខុសត្រូវ អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ជៀសវាងការនាំជំងឺកូវីដ-១៩ ពីតំបន់ក្រហមនេះ ទៅទីតាំងគេផ្សេងទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ផងដែរថា ចំពោះទីតាំងដែលបិទខ្ទប់ អាជ្ញាធរខណ្ឌត្រូវមើលការខុសត្រូវឱ្យបានម៉ត់ចត់បំផុត ទាំងបញ្ហាសុខភាពប្រជាពលរដ្ឋ និង ស្បៀងអាហារ ព្រោះថាស្បៀងរបស់យើងមានគ្រប់គ្រាន់មិនខ្វះចែកជូនប្រជាពលរដ្ឋនោះទេ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ

Comments are closed, but trackbacks and pingbacks are open.