លោក ចូ បៃដិន ព្រមានលោក ស៊ី ជិនពីង ពីទណ្ឌកម្ម បើហ៊ានលូកដៃជួយរុស្ស៊ី នៅក្នុងសង្រ្គាមអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានប្រធានាធិបតីចិន លោក ស៊ី ជិនពីង ពីភាពស្មុគស្មាញ និងផលវិបាកធ្ងន់ធ្ងរ ពោលគឺអាចនឹងត្រូវជាប់ទណ្ឌកម្មរបស់អាមេរិក ប្រសិនបើចិនហ៊ានលូកដៃជួយរុស្ស៊ី នៅក្នុងសង្រ្គាមអ៊ុយក្រែន។

«លោកប្រធានាធិបតី បៃដិន បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកយើងដើម្បី ទប់ស្កាត់ និងឆ្លើយតបទៅនឹងសកម្មភាពឈ្លានពាន ក្នុងនោះរួម មានទាំងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី។ មិនតែប៉ុណ្ណោះ លោកក៏បានលើកឡើងដែរពីភាពស្មុគស្មាញ និងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើចិនផ្ដល់ ការគាំទ្រ ឬជាសម្ភារៈដល់រុស្ស៊ី ខណៈទីក្រុងម៉ូស្គូកំពុងវាយប្រហារយ៉ាងសាហាវលើ ទីក្រុងជាច្រើនរបស់អ៊ុយក្រែន និងលើប្រជាជនស៊ីវិល»។ នេះជាការបញ្ជាក់របស់សេតវិមាន ពីការព្រមានរបស់លោក បៃដិន ដែលធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោក ស៊ី ជិនពីង នៅថ្ងៃសុក្រសប្ដាហ៍នេះ។

ប៉ុន្តែ ជាការឆ្លើយតបទៅនឹងលោក បៃដិន, លោក ស៊ី ជិនពីង បានអះអាងថាចិនមិនចង់ឃើញសង្រ្គាមផ្ទុះឡើងនោះទេ ហើយស្នើឱ្យ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ផ្ដល់ការគាំទ្រដល់កិច្ចសន្ទនារវាងរុស្ស៊ី និងអ៊ុយក្រែន៕

ប្រភព៖​​​​​​ Reuters

Comments are closed, but trackbacks and pingbacks are open.