ប្រយ័.ត្ន.ផង!! ថ្នាំរបស់ Pifzer ប្រភេទនេះ អាចបណ្តាលឲ្យកើតជំងឺមហារីក
កាលពីថ្ងៃចន្ទ ក្រុមហ៊ុនផលិតឱសថ Pfizer បានប្រកាសប្រមូលថ្នាំរបស់ខ្លួនគឺ Accuretic យ៉ាងច្រើនដែលមានពីរប្រភេទ ដោយផ្អែកលើកម្រិតសារធាតុខ្ពស់មិនអាចទទួលយកបានដែលអាជ្ញាធរអាមេរិកនិយាយថា អាចបណ្តាលឲ្យកើតជំងឺមហារីក។
ប្រជាជនដែលប្រើថ្នាំបញ្ចុះសម្ពាធឈាមដើម្បីកាត់បន្ថយហានិភ័យនៃការដាច់សរសៃឈាម និងគាំងបេះដូងត្រូវបានណែនាំឲ្យរកជម្រើសផ្សេង។
ក្រុមហ៊ុន Pfizer បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្នាំ Accuretic ជាច្រើនបានខូច និងពីរប្រភេទដែលបានអនុញ្ញាតគឺ quinapril HCl/hydrochlorothiazide ចែកចាយដោយ Greenstone ត្រូវបានរកឃើញថា មានកម្រិត N-nitroso-quinapri លើសពីការទទួលទានប្រចាំថ្ងៃដែលអាចទទួលយកបាន (ADI) ត្រូវបានកំណត់ដោយនិយតករអាមេរិក។ ក្រុមហ៊ុនបានផ្តល់លេខ និងព័ត៌មានផ្សេងៗទៀតដើម្បីកំណត់អត្តសញ្ញាណនៃថ្នាំដែលបានខូច។
Pfizer បានកត់សំគាល់ថា ខណៈពេលនរណាម្នាក់បានប៉ះពាល់នឹងកម្រិត nitrosamines មួយចំនួន ភាពមិនបរិសុទ្ធទាំងនោះប្រហែលជាអាចបង្កើននូវហានិភ័យនៃជំងឺមហារីក ប្រសិនបើមនុស្សនោះប៉ះពាល់លើសពីកម្រិតដែលអាចទទួលយកបានក្នុងរយៈពេលវែង។
ក្រុមហ៊ុនមិនបានបញ្ជាក់លំអិតពីអ្វីដែលជាកម្រិត nitrosamine ត្រូវបានរកឃើញនៅក្នុងថ្នាំខូចទេ ប៉ុន្តែបាននិយាយថា ថ្នាំនេះមានទម្រង់សុវត្ថិភាពដែលត្រូវបានបង្កើតជាង២០ឆ្នាំមកហើយដែលទទួលបានការអនុញ្ញាតចូលទីផ្សារ និងឆ្លងកាត់កម្មវិធីព្យាបាលដ៏រឹងមាំ ព្រមទាំងថា ពួកគេមិនបានដឹងពីរបាយការណ៍នៃព្រឹត្តិការណ៍អវិជ្ជមានដែលត្រូវបានវាយតម្លៃពាក់ព័ន្ធនឹងការប្រមូលមកវិញនេះទេ។
សេចក្តីថ្លែងការណ៍ បាននិយាយថា ៖«Pfizer ជឿជាក់លើកម្រងអត្ថប្រយោជន៍របស់ផលិតផលបន្តមានភាពវិជ្ជមានដោយផ្នែកលើទិន្នន័យដែលមាននាពេលបច្ចុប្បន្ន»។
ការប្រមូលមកវិញគឺស្ម័គ្រចិត្តសុទ្ធសាធ និងកំពុងត្រូវបានធ្វើឡើងជាមួយនឹងការយល់ដឹងនៃរដ្ឋបាលចំណីអាហារ និងឱសថ (FDA) អាមេរិក។
ថ្នាំ Accuretic និងប្រភេទរបស់ខ្លួនផ្សេងទៀតត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើសម្រាប់សម្ពាធឈាមខ្ពស់ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមដូចជាជំងឺដាច់សរសៃឈាមខួរក្បាល និងបេះដូងជាដើម៕ ប្រភព៖ កម្ពូជាថ្មី
Comments are closed, but trackbacks and pingbacks are open.