យូប៊ី បញ្ជាក់ច្បាស់ៗថា មកពីមូលហេតុបែបនេះ ទើបនាងព្រមចូលក្នុងឡានឧកញ៉ា ហេង សៀ

យូប៊ី បញ្ជាក់ច្បាស់ៗថា មកពីមូលហេតុបែបនេះ ទើបនាងព្រមចូលក្នុងឡានឧកញ៉ា ហេង សៀ
May 20, 2021 admin

រឿងរ៉ាវ ជ .ម្លោះពាក្យប .ណ្ដឹងទៅវិញទៅមក រវាង ពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា និង ឧកញ៉ា ហេង សៀ បានធ្វើឱ្យមហាជន ផ្ទុះការចាប់អារម្មណ៍ និង មានចម្ងល់ជាច្រើន​ ជុំវិញរឿងហេតុដែលបានកើតឡើង រវាងអ្នកទាំងពីរកាលពីដើមខែឧសភាកន្លងមក ។

ជុំវិញរឿងនេះ នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ នេះ កញ្ញា មាន ពេជ្ររីតា ដែលគេនិយមស្គាល់ថា យូប៊ី បានចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺបន្ថែមលើករណីជម្លោះជាមួយ ឧកញ៉ា ហេង សៀ ដែលក្នុងនោះ រូបនាងបានបញ្ចាក់ច្បាស់ៗ អំពីមូលហេតុដែលនាងព្រមចូលទៅក្នុងឡានរបស់ ឧកញ៉ា ហេង សៀ នៅក្នុងថ្ងៃកើតហេតុ ។

នាងបានបំភ្លឺថា «នៅរសៀលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ មិនចាំម៉ោង ឈ្មោះ ហេង សៀ បាន Call តាម Telegram មកនាងខ្ញុំថា ខ្លួនមានអំណោយសម្រាប់ចែកជូន អ្នកខ្វះខាតពេលកូវីដ ហើយបានសួរនាងខ្ញុំថា ផ្ទះនៅម្តុំណា? ពេលនោះនាងខ្ញុំបានប្រាប់គាត់ថា ឱ្យមកម្តុំមុខសាលាអាស៊ីអឺរ៉ុបសង់ថ្មី ដោយនាងខ្ញុំនឹងចេញទៅយក ។ នៅពេលឈ្មោះ ហេង សៀ Call មកនោះ នាងខ្ញុំកំពុងតែអប់សក់នៅផ្ទះរបស់នាងខ្ញុំនៅឡើយ ។

ដោយផ្លូវខាងក្រោយចូលផ្ទះនាងខ្ញុំតូចចង្អៀត នាងខ្ញុំក៏បានដើរចេញទៅប្រហែល ១០០ ម៉ែត្រ ពីផ្ទះ ដើម្បីចាំទទួលយកអំណោយសម្ភារ ដែលឈ្មោះ ហេង សៀ ថាយកមកឱ្យនាងខ្ញុំ ។ ពេលឡានមកដល់ ឈ្មោះ ហេង សៀ បានទទូចហៅឱ្យនាងខ្ញុំឡើងឡានជាមួយគាត់សិន ប៉ុន្តែនាងខ្ញុំបានប្រកែក ដោយប្រាប់គាត់ថានាងខ្ញុំគ្រាន់តែមកយកអីវ៉ាន់ប៉ុណ្ណោះ ហើយត្រលប់ទៅវិញ ម្យ៉ាងទៀតនាងខ្ញុំក៏ត្រូវទៅលាងសក់ដែលកំពុងអប់ ។ នៅពេលនោះឈ្មោះ ហេង សៀ បានប្រាប់នាងខ្ញុំឱ្យឡើងឡានតែមួយភ្លែត ដោយគាត់ចង់និយាយការងារជាមួយ (រឿងធ្វើជាពិធីការនីក្នុងកម្មវិធីសម្ពោធរោងចក្រ) ។ នាងខ្ញុំគិតថា ជាការពិភាក្សារឿងការងារ នាងខ្ញុំក៏បានឡើងជិះឡានជាមួយគាត់ ដោយចូលអង្គុយនៅកៅអីខាងមុខ (ផ្នែកខាងស្តាំអ្នកបើក)» ។

ក្រោយពីការឡើងឡាននេះហើយ ទើបធ្វើឱ្យមានរឿងហេតុកើតឡើង នាំឱ្យមានពាក្យបណ្ដឹងតបតទៅមកជាហូរហែ ដែលឧកញ៉ា ហេង សៀ បានចោទប្ដឹង កញ្ញា មាន ពេជ្ររីតា ថាបានលួចទូរស័ព្ទរបស់លោក និង បានចា . ក់លោកចំនួន ២ កាំបិត ខណៈដែល កញ្ញា មាន ពេជ្ររីតា បានចោទប្ដឹងទៅកាន់លោក ឧកញ៉ា ហេង សៀ វិញថាបានបំ . ពានលើរូបរាងកាយនាង នៅក្នុងឡាន កាលពីថ្ងៃកើតហេតុកន្លងទៅនោះ ៕

Comments are closed, but trackbacks and pingbacks are open.