ក្តៅៗ! ទីបំផុតគណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា នឹងរំលាយគណបក្សលោកស្រី អ៊ុង សានស៊ូជីគឺដោយសារតែ…

បើតាមសារព័ត៌មានក្នុងស្រុកបានឱ្យដឹងនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ នេះថា គណៈកម្មការរៀបចំការបោះឆ្នោតដែលបានតែងតាំងឡើងដោយរបបយោធា នឹងសម្រេចរំលាយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ NLD របស់លោកស្រី អ៊ុង សានស៊ូជី ដោយអះអាងចោទប្រកាន់ថា គណបក្សឈ្នះឆ្នោតមួយនេះបានកេងបន្លំសន្លឹកឆ្នោត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកសារព័ត៌មាន Reuters ដែលជាទីភ្នាក់ងារសារព័ត៌មានអន្តរជាតិមិនអាចទាក់ទងទៅខាងគណៈកម្មការផ្ទាល់ ក៏ដូចជាខាងគណបក្ស NLD បាននៅឡើយទេ សម្រាប់ការអធិប្បាយ ក៏ដូចជាការបញ្ជាក់ជាផ្លូវការណាមួយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះខាងព័ត៌មានក្នុងស្រុកបានឱ្យដឹងថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើង ខណៈក្នុងជំនួបវាងគណបក្សនយោបាយនានាក្នុងប្រទេសមីយ៉ាន់ម៉ា នាថ្ងៃនេះផ្ទាល់តែម្តង ។ យ៉ាងណាមិញ ខាងអ្នកនាំពាក្យរបស់របបយោធា និង រដ្ឋាភិបាលរួបរួមជាតិ ក៏មិនទាន់បានឆ្លើយតបនឹងព័ត៌មានមួយនេះដែរ ៕

Comments are closed, but trackbacks and pingbacks are open.