គាំទ្រពេញទំហឹង! អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឲ្យរុះរើស្លាកប៉ាណូផ្សាយស្រាទាំងអស់ ខណៈខេត្តនេះជាអ្នករៀនសូត្រចេះដឹង
អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានដាក់បទបញ្ជាទៅដល់មន្ទីរពាក់ពន្ធ័ឱ្យផ្តើមរុះរើចេញជាបន្ទាន់នូវស្លាកប៉ាណូដែលបានលើកតាំងផ្សព្វផ្សាយផលិតផលស្រា.បៀរផ្សេងៗ និងមិនឱ្យមានលក់ស្រា.បៀរ ខណៈអ្នកខេត្តកំពង់ស្ពឺ ជាអ្នករៀនសូត្រចេះដឹងមិនមែនជាអ្នកប្រមឹកខួប។ ឯកឧត្តម លើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ក្នុងក្របខណ្ឌខេត្តខេត្តកំពង់ស្ពឺ។
ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា សម្តេចសង្ឃរាជ ជួន ណាត ត្រូវបានចាត់ជាអ្នកប្រាជ្ញដែលបានចងក្រងស្នាដៃនិពន្ធជាច្រើនរួមទាំងវចនានុក្រមខ្មែរសម្រាប់កូនចៅគ្រប់ជំនាន់ក្រោយៗប្រើប្រាស់ ហើយព្រះអង្គជាឈាមជ័រកូនកសិករអ្នកខេត្តកំពង់ស្ពឺ ដូច្នេះមិនជាអ្នកដែលខ្ជិលច្រអូសដូចពាក្យគេថា ហើយមួយវិញទៀតក៏មិនមែនជាអ្នកផឹកស៊ីអួទីនួនោះដែរ។
ឯកឧត្តមលើកឡើងដូច្នេះ គឺសំដៅដល់ការផ្សព្វផ្សាយផលិត ផលស្រា.បៀរដែលធ្វើអោយប៉ះពាល់ដល់សុខភាពពលរដ្ឋពិសេសប៉ះពាល់ដល់យុទ្ធនាការផ្សព្វ ផ្សាយវិធានការទប់ ស្កាត់ការរីករាលជំងឺកូវីដ-១៩។
ឯកឧត្តមថាការទទួលទានស្រា ឬ គ្រឿង.ស្រ.វឹ.ង ឬ ទឹកប្តូរនិស្ស័យធ្វើឱ្យ មនុស្សប្រែនូវអត្តចរិត ប្រែនិស្ស័យ នាំឱ្យមាន ហិ.ង្សាក្នុងគ្រួសារ និងនាំឱ្យមានការជួបជុំដែលប៉ះពាល់ដល់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩។
ឯកឧត្តម សុំឱ្យមានការរុះរើប៉ាណូផ្សព្វផ្សាយផលិត ផលស្រា.បៀរ ទាំងអស់ចេញពីក្របខណ្ឌខេត្តកំពង់ស្ពឺ ដោយដាក់ជំនួសមកវិញនូវប៉ាណូទាំងឡាយណាដែលជួយដល់សុខភាពពលរដ្ឋទូទៅ ព្រោះប៉ាណូទាំងនេះវាគ្មានចំណេញអ្វីដល់សង្គមជាតិនោះទេ។ ជុំវិញការដាក់បទបញ្ជាឱ្យធ្វើការរុះរើចេញនេះដែរអភិបាល ខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានចាត់អភិបាលរង ខេត្តម្នាក់ដើម្បីដឹកនាំចាត់ វិធានការលើការងារនេះឱ្យមានប្រសិទ្ធិភាព និងតម្លាភាពហើយមន្ទីរពាក់ព័ន្ធត្រូវចូលរួមអនុវត្តន៍។
មួយវិញទៀតឯកឧត្តមអភិបាលក៏ជំរុញឱ្យគណៈ កម្មការត្រួតពិនិត្យការអនុវត្តពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលនិងវិធានសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺ កូវីដ-១៩ និងជំងឺឆ្លងកា.ច.សា.ហា.វ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ ឱ្យផ្តើមអនុវត្តការផាកពិន័យទៅតាមច្បាប់ដែលបានកំណត់ចំពោះបុគ្គលទាំងឡាយណាដែលមិនពាក់ម៉ាសនៅទីសាធារណៈនិងទៅទីប្រជុំជនផងដែរ៕
Comments are closed, but trackbacks and pingbacks are open.