ដំណឹងបន្ទាន់ !! សូមប្រយ័ត្នបងប្អូន រកឃើញអ្នកដឹកឥវ៉ាន់ជាច្រើននាក់ ឆ្លងកូវីដអត់ដឹងខ្លួន…
ដូចបងប្អូនបានដឹងហើយពីស្ថានភាពប្រទេសយើងក្នុងពេលបច្ចុប្បន្ន កំពុងតែជួបនៅវិបត្តិកូវីដ១៩កំធ្វើការវាយលុកយ៉ាងខ្លាំង ដែលធ្វើអោយរដ្ឋាភិបាលសំរេចបិទខ្ទប់ដំបន់មួយចំនួនផងដែរ។
មកទល់ថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៦០នាក់ ខណៈអ្នកជំងឺចំនួន៥៣៧ នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៥,២០៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន១៧,៧០១នាក់ និងស្លាប់សរុបចំនួន១៧៦នាក់៕
ក្នុងនោះយើងសង្កេតឃើញថាមានបុគ្គលិកក្រុមហ៊ុន ដឹកជញ្ជូនអាហារ, អ្នករត់ម៉ូតូឌុប និងអ្នករត់កង់បី ជាច្រើននាក់ បានឆ្លង ជំងឺកូវីដ-១៩! ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអ នុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។
អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ-១៩,បានលើកឡើងថា, នៅក្នុងរយៈពេល ៣ សប្ដាហ៍ កន្លងមកនេះ ប្រជាពលរដ្ឋ ដែលជាអ្នក ដឹកជញ្ជូនអីវ៉ាន់, បុគ្គលិកក្រុមហ៊ុនដឹក ជញ្ជូនអាហារ, អ្នករត់ម៉ូតូឌុប និងអ្នករត់កង់បី ជាច្រើន នាក់ បានឆ្លង ជំងឺកូវីដ-១៩ ។
អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ-១៩ 🙏 សូមអំពាវនាវ ដល់ក្រុមហ៊ុនដឹក ជញ្ជូនអាហារ ទាំងអស់ដែលកំពុង មានវត្តមាននៅក្នុង រាជធានីភ្នំពេញ សូមពង្រឹងវិធាន ការសុវត្ថិភាព ដល់បុគ្គលិក របស់ខ្លួន ក្នុងការទប់ ស្កាត់ការ ឆ្លង មេរោគកូវីដ-១៩! ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមបងប្អូនប្រជាពលរដ្ឋ ពាក់ម៉ាស់ រក្សាគម្លាត ពេលទទួល កញ្ចប់អឺវ៉ាន់ ឬកញ្ចប់អាហារ បន្ទាប់ម កសូមធ្វើការស.ម្លា.ប់ មេរោគ និងលាងដៃ ឲ្យបានត្រឹមត្រូវ ដើម្បីសុ.វត្ថិភាព! ៕
Comments are closed, but trackbacks and pingbacks are open.