ដំណឹងបន្ទាន់ !! ពន្ធដារជូនដំណឹងម្ចាស់យានយន្តទាំងអស់ ទៅបង់ពន្ធមធ្យោបាយដឹកជញ្ជូន ចាប់ពី…
អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ បានចេញសេចក្ដីជូនដំណឹង ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទ សម្រាប់
ឆ្នាំ ២០២១ ដែលការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២១ នេះ នឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី ០១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ តទៅ ។
ខាងពន្ធដារ បានបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២ តទៅ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និង ធ្វើការពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណា ដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន ៕
ប្រភព៖www.popular.com
Comments are closed, but trackbacks and pingbacks are open.