ស៊ែរបន្តគ្នាផង កម្ពុជាមាន ៤ករណីហើយ! ដំបូងវីរុសអង់គ្លេសពិតជាឆ្លងខ្លាំង និងសា ហា .វ ចុងក្រោយនេះគេសិក្សាឃើញថា វីរុសបំប្លែងរបស់ឥណ្ឌាឆ្លង សា ហា .វ ជាង គឺរហូតដល់ទៅ…
វាពិតជាគួរឱ្យព្រួយបារម្ភមែនទែន នៅក្រោយពេលដែលលោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជា អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍កាលពីល្ងាចថ្ងៃទី៥ ខែមិថុនាថា
«រហូតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មី B.1.617 ចំនួន ៤ករណីហើយ ដោយក្នុងនោះមាន ១ករណីបានព្យាបាលជាសះស្បើយកាលពីខែមេសា»។
លោកស្រីបានបន្តទៀតថា «វីរុសនេះមានភាពឆ្លងខ្លាំងជាង និង គ្រោះ ថ្នា .ក់ ខ្លាំងជាង ហើយជាប្រភេទវីរុសដែលពិភពលោកកំពុងតែព្រួយបារម្ភបំផុត»។
លោកស្រីបានបន្ថែមថា «ការរកឃើញវីរុសបំប្លែងថ្មីលើពលរដ្ឋកម្ពុជាដែលធ្វើដំណើរមកពីប្រទេសថៃនេះ គឺជាការបារម្ភមួយ ព្រោះថាវាអាចនឹងចរាចរណ៍លឿនជាងអ្វីដែលយើងរំពឹងទុក»។
ចំណែកឯនៅចក្រភពអង់គ្លេសឯណោះវិញ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock បាននិយាយថា «វីរុសបំប្លែងខ្លួនឥណ្ឌា ដែលមានឈ្មោះថ្មីថា Delta អាចចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនអង់គ្លេស ឬមានឈ្មោះថ្មីថា Alpha ដល់ទៅ ៤០ ភាគរយឯណោះ»។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា «អ្នកដែលទទួលវ៉ាក់សាំងកូវីដ ចំនួនពីរដូសរួចហើយ អាចការពារវីរុសបំប្លែងខ្លួនទាំងនេះបាន»។
លោក Matt Hancock បានប្រាប់ទូរទស្សន៍ Sky News ថា «តួលេខដែលខ្ញុំទទួលបានចុងក្រោយបំផុត គឺថា វីរុសឥណ្ឌាឆ្លងខ្លាំងជាងវីរុសអង់គ្លេស ៤០ភាគរយ»។
វីរុស Delta ដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសឥណ្ឌា ឥឡូវនេះ គឺជាវីរុសបំប្លែងខ្លួនដែលកំពុងវាយលុកចក្រភពអង់គ្លេស។ នេះបើយោងតាមតួលេខរបស់ សេវាសុខភាពសាធារណៈអង់គ្លេស។
លោក Hancock អះអាងថា «តួលេខ ៤០ភាគរយនេះ គឺបានមកពីស្ថាប័នទីប្រឹក្សាវិទ្យាសាស្ត្ររបស់រដ្ឋាភិបាល ដែលហៅកាត់ថា SAGE»៕ កែសម្រួល៖ កម្ពុជាថ្មី ប្រភព៖ Al Jazeera
Comments are closed, but trackbacks and pingbacks are open.