ទិដ្ឋភាពភ្លៀងធ្លាក់នៅមហាប្រាង្គ ប្រាសាទបាយ័ន ដូចឋានសួគ៌ដ៏មហាអស្ចារ្យ ពិតជាស្រស់ស្អាតណាស់
បុព្វបុរសខ្មែរ បានបន្សល់ទុកនូវកេរដំណែលដ៏អស្ចារ្យជាច្រើនដល់កូនខ្មែរ ពិសេសដែនដីអង្គរដ៏រុងរឿង មានកិត្តិស័ព្ទល្បីល្បាញខ្ទរខ្ទារទូទាំងសកលលោក ។ ប្រាង្គប្រាសាទបាយ័ន ឬហៅថា ប្រាសាទអង្គរធំ គឺជាដួងព្រលឹងជាតិខ្មែរ កសាងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ នៅតែឈរយ៉ាងរឹងមាំ ក្រោមភ្លៀង ខ្យល់រាប់រយឆ្នាំ ។
ភាពអស្ចារ្យប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួនបានគិតថា មុខទាំង ៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន អ្នកខ្លះទៀត គិតថា ជារូបតំណាងព្រះបាទជ័យវរ្ម័នទី៧ ៕
ខាងក្រោមនេះជាទិដ្ឋភាពដ៏អស្ចារ្យបំផុត ត្រូវបានផ្ដិតដោយអ្នកជំនាញ នាពេលភ្លៀងធ្លាក់នៅប្រាសាទបាយ័ន៖
Comments are closed, but trackbacks and pingbacks are open.