រន្ធ ត់ណាស់!! អាណិតខ្លោតចិត្ត ទីបំផុត កូនប្រុស ទំលាយវីដេអូទី១ ថ្ងៃកើតហេតុចេញហើយ រួចប្រាប់ថា “ប៉ាខ្ញុំបានអោយគេជួយលើកវ៉ាលីដាក់ឡាន ព្រោះធ្ងន់ពេក…(មានវីដេអូ)
កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២១ នេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ “ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង” បានប្រាប់ឲ្យដឹងថា ឃាតករជាប្តី សម្លាប់ប្រពន្ធខ្លួនឯង នៅរាជធានីភ្នំពេញ ត្រូវឃាត់ខ្លួនបាន នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ហើយ។
ចំណែកព្រឹកម៉ិញនេះ នាថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២១ កូនប្រុសរបស់ អ្នកទំាងពីរ បានទំលាយវីដេអូទី១ចេញមកហើយ រួចប្រាប់ច្បាស់ៗថា៖
“Video ទី១ ថ្ងៃកើតហេតុ ថ្ងៃ 09ខែ06 ឆ្នាំ 2021 ម៉ោងប្រមានជា 10:40 នាទីព្រឹក ប៉ាខ្ញុំបានអោយគេជួយលើកវ៉ាលីដាក់ឡានព្រោះធ្ងន់ពេកគាត់លើកអត់រួច ហើយក៏បើកឡានទៅជាមួយសាំង2-3 កាន គាត់បានប្រាប់អ្នកជិតខាងថា គាត់ទៅខេត្តហើយ កម្មករក៏ថាវ៉ាលីដាក់អីធ្ងន់មេសពូ ហើយកម្មករ ជាសាក្សីក៏បញ្ជាក់ថាពេលណ្នឹង មុខប៉ាខ្ញុំស្លេកអស់ហើយ
ប្រហែលម៉ោង 3 នាទីល្ងាច ថ្ងៃដដែល ពួកខ្ញុំទាក់ទងទៅម៉ាក់ខ្ញុំអត់បាន ទើបមានការបារម្ភ Facebook ខ្ញុំ និងបងស្រីខ្ញុំ និងបងប្អូនជាច្រើនអ្នកទៀតត្រូវបានប៉ាខ្ញុំBlock ចោលទាំងអស់ ខ្ញុំព្យាយាមcallទៅលេខទូរស័ព្ទដៃទាំងអស់ របស់គាត់ គឺគាត់មិនព្រមលើកទេ
ដល់ពេលម៉ោង6-7 នាទីល្ងាច ថ្ងៃដដែល មីងខ្ញុំបានប្ដឹង Police អោយមកគាស់ផ្ទះព្រោះខ្លាចប៉ាខ្ញុំ ចាក់សោរម៉ាក់ខ្ញុំក្នុងនោះ (បញ្ជាក់ បន្ទប់ផ្ទះ ខ្ញុំនិមួយៗ ត្រូវបានប៉ាខ្ញុំធ្វើត្រចៀក សោរ ថ្មី ៗនេះ ទាំងក្នុង ទាំងក្រៅ ចាក់2-3ជាន់) បាត់ម៉ាក់ខ្ញុំរយះពេលជិត8ម៉ោង តាំងពីម៉ោង 10ព្រឹកមិញ ហើយពួកខ្ញុំភ័យណាស់
ពេលគាស់ហើយ ក៏អត់ឃើញម៉ាក់ខ្ញុំទេ តែឃើញបន្ទប់ ប៉ាម៉ាក់មានដានឈាម ដែលប៉ាខ្ញុំព្យាយាមលុប តែលុបអត់អស់ ហើយក៏មានឃើញសក់ម៉ាក់ខ្ញុំជ្រុះទាំងដុំៗ ក្រវិលម៉ាក់ខ្ញុំក៏ជ្រុះមុខទ្វារដែរ ពួកខ្ញុំក៏សង្ស័យថា ប៉ាបោចសក់ម៉ាក់ខ្ញុំហើយ មានរឿងប្រតាយប្រតប់គ្នាមុននឹងប៉ាខ្ញុំសំលាប់ម៉ាក់ខ្ញុំ ដាក់សាកសព ក្នុងវ៉ាលីណឹងហើយ
ព្រោះអត់ឃើញ ម៉ាក់ ខ្ញុំចេញ ពីផ្ទះតាំងពីយប់មុនថ្ងៃកើតហេតុ ខ្ញុំដឹងតាំងពីថ្ងៃកើតហេតុហើយមកម្ល៉េះ ថាវាជាករណីឃាតកម្ម តែខ្ញុំមិនហ៊ានបញ្ចេញព័ត៌មានជាសាធារណៈព្រោះខ្លាចចាប់ប៉ាខ្ញុំអត់បាន ខ្ញុំគ្រាន់តែ Postថាបាត់ប៉ាម៉ាក់ខ្ញុំជាង 8ម៉ោងហើយ
នៅមានDetails ច្រើនទៀត បើខ្ញុំមានពេលខ្ញុំ នឹងព្យាយាម សរសេររៀបរាប់ និងបកស្រាយពីមូលហេតុដែលឈានទៅដល់ការសម្លាប់ម៉ាក់ខ្ញុំ”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
Comments are closed, but trackbacks and pingbacks are open.