កុំបារម្ភ! ប្រជាជនក្រុងព្រះសីហនុមានអាយុ១៨ឆ្នាំឡើង មិនទាន់បានចាក់វ៉ាក់សាំងអាចទៅទីតាំង៥នេះបាន
រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ជូនដល់ប្រជាពលរដ្ឋទូទាំងក្រុងព្រះសីហនុ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នោះទេ អាចទៅទីតាំងទាំង៥នេះបាន។
ចំពោះទីតាំងចាក់វ៉ាក់សាំង និងពេលវេលា មានដូចខាងក្រោមនេះ៖
+ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ តទៅ មានចំនួន០២ ទីតាំង
– ទីតាំងទី១ នៅសាលាបឋមសិក្សា វិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ (សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ១,២,៣ នៃសង្កាត់លេខ១)។
– ទីតាំងទី២ នៅសាលាបឋមសិក្សា អនុវិទ្យាល័យ តេជោសែនកម្មករ (សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ៣,៤ នៃសង្កាត់លេខ៤)។
+ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ តទៅ មានចំនួន០៣ ទីតាំង
– ទីតាំងទី៣ នៅសាលាបឋមសិក្សា អនុវិទ្យាល័យ សាគូរ៉ា (សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ៣ “ទំនប់រលក”នៃសង្កាត់លេខ១)។
– ទីតាំងទី៤ នៅសាលាអនុវិទ្យាល័យ សម្តេចឳ (សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ១,២,៣ នៃសង្កាត់លេខ៣)។
– ទីតាំងទី៥ នៅសាលាបឋមសិក្សា វិទ្យាល័យ ហ៊ុនសែន មិត្តភាព (សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ១,៥,៦ នៃសង្កាត់លេខ៤)។
នេះយោងតាមស្ថិតិរបស់ស្នងការនគរបាលនិងមន្ទីរផែនការអោយដឹងថា៖ នៅខេត្តព្រះសីហនុ ប្រជាជនដែលមានអាយុ១៨ឆ្នាំឡើង មានជាង២០ម៉ឺននាក់ មួយចំនួនបានចាក់វ៉ាក់សាំងរួចហើយ តែបច្ចុប្បន្ននៅសល់ប្រមាណ ១៩ម៉ឺននាក់ទៀតប៉ុណ្ណោះដែលនឹងទទួលបានក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដែលនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។
ដូច្នេះហើយដើម្បីចៀសវាងការប្រមូលផ្តុំគ្នាការមកចាក់វ៉ាក់សាំងនេះរដ្ឋបាលខេត្តព្រះសីហនុ បានកំណត់គោលដៅចំនួន ១៩ ទីតាំងផ្សេងគ្នា សម្រាប់រៀបចំជាកន្លែងចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងខេត្ត។
ខណៈនៅក្រុងព្រះសីហនុ ៥ទីតាំង ស្រុកព្រៃនប់ ៥ទីតាំង កំពង់សីលា ៤ទីតាំង ក្រុងកោះរ៉ុង ២ទីតាំង និងស្រុកស្ទឹងហាវ ១ទីតាំង និងមាននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិងតំបន់សេដ្ឋកិច្ចចឺជាង ក្នុងស្រុកព្រៃនប់ផងដែរ។យុទ្ធនាការនេះ មានសមាសភាពបុគ្គលិកពេទ្យចម្រុះមកពីមន្ទីរសុខាភិបាលខេត្ត កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម កងពលតូចលេខ៧០។
Comments are closed, but trackbacks and pingbacks are open.