ខេត្តកំពតត្រូវប៉ាន់ហើយ! រដ្ឋសម្រេចយកក្រុងបូកគោ ដាក់ចូលប្លង់គោលសម្រាប់គម្រោងអភិវឌ្ឍដល់ឆ្នាំ២០៣៥
កាលពីយប់មិញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការបង្ហាញពីអនុក្រឹត្យ ស្តីពី ការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ។
នៅក្នុងអនុក្រឹត្យនោះបានឱ្យដឹងថា៖ ត្រូវបានដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣៥ ដូចមានឧបសម្ព័ន្ធភ្ជាប់ជាមួយអនុក្រឹត្យនេះ។
ចំពោះប្លង់ដីគោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោនេះ អាចធ្វើការកែសម្រួលក្នុងរយៈពេល៥ឆ្នាំម្តង តាមករណីចាំបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ការកែសម្រួលប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ មុនពេលកំណត់ អាចប្រព្រឹត្តទៅបានក្នុងករណីដែលមានតម្រូវការចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬផលប្រយោជន៍ជាតិ។
សូមបញ្ជាក់ថា៖ ចំពោះចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ គឺសំដៅរៀបចំនិងអភិវឌ្ឍ“ភ្នំបូកគោ ជាទីក្រុងឆ្លាតវ៉ៃ ទេសចរណ៍ប្រវត្តិសាស្ត្រ បៃតង ធម្មជាតិ និងអាកាសធាតុ ភ្នំ-សមុទ្រដ៏ពិសិដ្ធគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា” តាមរយៈការជំរុញ៖
១.កំណត់គោលនយោបាយ និងបទដ្ឋានគតិយុត្តបង្កើតជាក្រុងសម្រាប់លំឋាន សម្រាកលម្ហែកម្សាន្ត សិក្សា ការងារ និងធុរកិច្ច ប្រកបដោយសុខភាព គុណភាពបរិស្ថានល្អ និងជាទិសដៅទេសចរណ៍ដ៏ប្រណីតកម្រិតខ្ពស់ សម្រាប់ការទាក់ទាញ និងប្រកួតប្រជែងក្នុងតំបន់និងអន្តរជាតិ
២.ការពារ និងអភិរក្សក្រុងប្រវត្តិសាស្រ្ត ធនធានធម្មជាតិ ថែរក្សាប្រភពទឹកធម្មជាតិ ទេសភាព និងអាកាសធាតុភ្នំ-សមុទ្រ
៣.កសាងហេដ្ឋារចនាសមព័ន្ធសាធារណៈ សំណង់ផ្តល់សេវាជូនសាធារណជន លំហសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធសមាហរណកម្មតភ្ជាប់ក្នុងតំបន់
៤.ទាក់ទាញលើកទឹកចិត្ត និងគាំទ្រដល់ការវិនិយោគសាធារណៈ និងឯកជន ដើម្បីអភិវឌ្ឍធុរកិច្ច អភិវឌ្ឍផលិតផលទេសចរណ៍សម្បូរបែបប្រកបដោយគុណភាពខ្ពស់ និងជំរុញកំណើនសេដ្ឋកិច្ច
៥.អភិបាលកិច្ចល្អ និងអភិវឌ្ឍធនធានមនុស្ស។
Comments are closed, but trackbacks and pingbacks are open.