ស្លុ តចិត្ត!! ក្មេង១ខួបដើរវង្វេ ងចូលព្រៃបាត់៥ថ្ងៃ ពេលរកឃើញនៅមានជីវិត តែអ្វីដែលនៅជាប់តាមខ្លួន អាណិតខ្លោចចិត្ត…
ក្មេងជនជាតិចិនទើបចេះដើរតេះតះម្នាក់ អាយុជាង ១ខួប បានដើរវង្វេ ងចូលព្រៃបាត់អស់រយៈពេលច្រើនថ្ងៃនៅក្រោយផ្ទះ ក្នុងតំបន់ក្វាងស៊ី ហើយក៏ត្រូវបានគេរកឃើញក្នុងស្ថានភាពគួរឲ្យសង្វេគខ្លោចចិត្ត តែនៅមានជីវិត។
ក្មេងស្រីរ ងគ្រោះមានឈ្មោះ Xiaojiao អាយុទើប ១ខួប ៨ខែ ត្រូវបានឪពុកឈ្មោះ Chen Qingran រាយការណ៍ទៅអាជ្ញា ធរបន្ទាប់ពីដើរស្វែងរកខ្លួនឯងមិនឃើញរយៈពេលមួយថ្ងៃដំបូង។ ទាំងអាជ្ញា ធរ និងអ្នកភូមិប្រមាណជាង ៧០០នាក់ បានចេញប្រតិបត្តិការរុករកទាំងថ្ងៃទាំងយប់រយៈពេល ៥ថ្ងៃ។
ពួកគេបានដាក់គោលដៅស្វែងរកពីផ្ទះក្មេងចម្ងាយ ២,៥គីឡូម៉ែត្រជុំវិញ រហូតទីបំផុតរកឃើញដោយសារអ្នកភូមិម្នាក់។ ក្នុងបេសកកម្មតាមរក ប៉ូលិសបានប្រើសុនខហិតក្លិន និងកូនយន្តហោះដ្រូនច្រើនគ្រឿង។ ការស្វែងរកធ្វើនៅតាមគ្រប់ច្រកល្ហក់ក្នុងភូមិដូចជា លើផ្ទះក្រោមផ្ទះ តាមពាងទឹក ស្រះទឹក ហើយមេឃធ្លាក់ភ្លៀងបានធ្វើឲ្យការរុករកកាន់តែពិបាកទ្វេឡើង។
ប្រតិបត្តិការបន្តរហូតដល់ថ្ងៃចុងក្រោយ ក៏មានសញ្ញាគួរឲ្យកត់សម្គាល់មួយ គឺអ្នកភូមិបានឮសម្លេងក្មេង យំខ្សាវៗល្វើយៗចេញពីទួលមួយក្នុងព្រៃ ពេលដើរកាត់ទីនោះ។ ក្រោយមកប៉ូលិស រួមទាំងឪពុកក្មេងក៏ប្រញាប់ទៅមើលក៏ឃើញក្មេងស្រីដួលផ្កាប់មុខលើស្មៅដើរលែងរួចទៅហើយ តែទាញនាងមកមើល ដឹងថានាងនៅមានជីវិតនៅឡើយ។
កុមារីរង គ្រោះត្រូវបានគេប្រទះឃើញដេកដួល នៅក្បែរគុម្ពោតព្រៃជិតប្រឡាយទឹកតូចមួយក្នុងសភាព ទន់ដៃទន់ជើងហេវហត់អស់កម្លាំងខ្លាំង។ Xiaojiao ជាកូនស្រីក្មេងជាងគេក្នុងគ្រួសារ ត្រូវគេផ្ដល់ដំណឹងមកថា មុនបា ត់ខ្លួន នាងបានកំពុងលេងជាមួយបងប្រុសអាយុ ៦ឆ្នាំម្នាក់ និងបងស្រីអាយុ ៤ឆ្នាំម្នាក់ក្នុងផ្ទះពួកគេ ប៉ុន្តែក្រោយមកបានដើរវង្វេងចូលព្រៃតែម្នាក់ឯង គ្មាននរណាម្នាក់ដឹង។
នៅពេលកុមារីត្រូវគេរកឃើញ នាងមានអាការៈខ្សោះជាតិទឹកធ្ង ន់ធ្ងរ ស្លេកមុខ ស្លេក មាត់គួរឲ្យអាណិតមែនទែន ព្រោះក្នុងអំឡុងពេលបា ត់ខ្លួន ៨៨ម៉ោងនេះនាងមិនបានញ៉ាំអាហារអ្វីទាំងអស់។ រឿងមួយទៀតដែលធ្វើឲ្យគេកាន់តែខ្លោ ចចិត្ត គឺលើរាងកាយ តាមដៃ ជើង មុខដែលមិនមានសំលៀកបំពាក់ការពារនោះ ត្រូវសត្វល្អិតខាំទិច រហូតមានស្នាមកន្ទួលក្រហម លើស្បែកគួរសង្វេគខ្លាំងណាស់។
ក្រោយពេលរកឃើញ ក្រុមស ង្គ្រោះបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ យ៉ាងប្រញាប់ប្រញាល់បំផុត។ គ្រូពេទ្យទទួលខុសត្រូវលើអាការៈរបស់ក្មេងតូចបានបញ្ជាក់ថា នេះជាអព្ភូតហេតុអស្ចារ្យមួយដែលនាង អាចនៅរស់បាន។ ហើយលោកបានសន្និដ្ឋានថា នាងតូចប្រហែលជាអាចរស់ដោយសារផឹកតំណក់ទឹកភ្លៀង ខណៈពេលនាងដេកដួលលើដី៕
Comments are closed, but trackbacks and pingbacks are open.